
កំពង់ផែក្រុងព្រះសីហនុកំពុងពង្រីកខ្លួនដែលអាចឱ្យនាវាខ្នាតធំសំចតនិងដឹកជញ្ជូនត្រង់មកកម្ពុជាដើម្បីកាត់បន្ថយតម្លៃឡូជីស្ទីក
កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពុងពង្រីកទីចំណតរថយន្តបណ្តោះអាសន្ន ការកសាងកំពង់ផែទឹកជ្រៅបន្ថែមដែលអាចផ្តល់ឱ្យនាវាខ្នាតធំសំចតក្នុងការផ្ទុកទំនិញបានច្រើន ដឹកជញ្ជូនឆ្ពោះត្រង់មកកម្ពុជា ដើម្បីកាត់បន្ថយតម្លៃឡូជីស្ទីក និងឆ្លើយតបនៃការកើនឡើងទំនិញនាពេលអនាគត។លោក ថៃ ឬទ្ធី អគ្គនាយករងទទួលបន្ទុកអាជីវកម្មនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានថ្លែងបែបនេះកាលពីថ្ងៃទី២១ ខែសីហា ក្នុងដំណើរទស្សនកិច្ចរបស់លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្









