រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ព័ត៌មានទាំងអស់

អានព័ត៌មានដែលបានផ្សព្វផ្សាយ ឬជ្រើសរើសផ្នែកសម្រាប់ព័ត៌មានពាក់ព័ន្ធ។

ឯកឧត្តមហេង រតនា៖ថៃព្យាយាមក្រឡៃពីសត្វដំរីទៅជាសត្វស្រមោចនិងពីស្រមោចទៅជាសត្វដំរី

ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានឆ្លើយតបទៅកាន់ភាគីថៃយ៉ាងច្បាស់ថា ថៃតែងតែចោទប្រកាន់ ទម្លាក់កំហុស និងបង្កាច់បង្ខូចប្រទេសកម្ពុជា ពាក់ព័ន្ធនឹងសំណល់គ្រាប់បែក និងជម្លោះព្រំដែន។ ក្នុងនោះ ឯកឧត្តម ចាត់ទុកទង្វើរបស់ថៃជា «ការកែច្នៃក្រឡៃសត្វដំរីមកជាសត្វស្រមោចនិងរីឯសត្វស្រមោចឱ្យក្លាយជាសត្វដំរី»។ឯកឧត្តម ហេង រតនា បានបញ្ជាក់ថា សំណល់គ្រាប់បែកទម្លាក់ពីយន្តហោះF-16 ប្រភេទMK-84 ទម្ងន់ជិតមួយតោន ស្ថិតនៅភូមិថ្មដូន ឃុំគោកមន ខណៈទីតាំ

អនុប្រធានរដ្ឋសភាស្នើឱ្យជួយកៀរគរវិនិយោគចិនមកកម្ពុជាបន្ថែមទៀត

ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភាបានស្នើថ្នាក់ដឹកនាំវិទ្យាស្ថាននីតិសាស្រ្តផ្លូវសូត្រសមុទ្ររបស់ប្រទេសចិនជួយគាំទ្រនិងកៀរគរដល់ការវិនិយោគពីប្រទេសចិនមកកម្ពុជាឱ្យកាន់តែច្រើនឡើង។សំណើនេះបានធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា និងលោក ហ៊ូ យ៉ុងអិន (Hu Rongen) នាយកវិទ្យាស្ថាននីតិសាស្រ្តផ្លូវសូត្រសមុទ្ររបស់ប្រទេសចិន និងគណៈប្រតិភូនៅវិមានរដ្ឋសភារបស់ប្រទេសកម្ពុជាកាលពីថ្ងៃទី១៨ សីហា ។ឯកឧត្តមអនុប្រធានទី២ រដ្ឋសភា ស្នើលោកនាយកវិទ្យាស្

ប្រតិភូវិនិយោគិនជប៉ុនមកស្វែងយល់ពីសក្តានុពលវិនិយោគនិងពាណិជ្ជកម្មនៅកម្ពុជា

គណៈប្រតិភូវិនិយោគិនជប៉ុន ដឹកនាំដោយលោក Yajima Nobumasa នាយកប្រតិបត្តិវិទ្យាស្ថាន BARIKI និងមានការចូលរួមពីតំណាងក្រុមហ៊ុនជប៉ុនមួយចំនួនទៀត បានមកស្វែងយល់ពីសក្តានុពលវិនិយោគ និងពាណិជ្ជកម្មនៅកម្ពុជា ពិសេសក្នុងវិស័យកម្មន្តសាលខ្សែភ្លើង(Electric wires & cable), វិស័យស្ថាបត្យកម្មនិងសំណង់ និងការកសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។នៅថ្ងៃទី១៩ ខែសីហា លោកនាយកប្រតិបត្តិវិទ្យាស្ថាន BARIKI ដឹកនាំគណៈប្រតិភូវិនិយោគិនជប៉ុន ចូលជួបពិភាក្សាការងារជាមួយឯកឧត្តម នុត អ៊ុនវ័ណរ៉ា

ឯកឧត្តម ស សុខា៖នយោបាយផ្ទៃក្នុងថៃច្របូកច្របល់តែមេដឹកនាំថៃគួរមានចរិតចាស់ទុំ

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តម ស សុខា បានបង្ហាញការហួសចិត្តនឹងនយោបាយផ្ទៃក្នុងថៃច្របូកច្របល់។ ទន្ទឹមគ្នានេះឯកឧត្តមបានបញ្ជាក់ទៅមេដឹកនាំថៃ គួរមានចរិតចាស់ទុំ ថ្លៃថ្នូរ និងចេះរៀនសូត្រពីភាពលេចធ្លោរបស់មេដឹកនាំកម្ពុជា។ឯកឧត្តម ស សុខា បានសរសេរសារលើទំព័រហ្វេសប៊ុកផ្លូវការនាថ្ងៃទី១៩ ខែសីហានេះថា វាជារឿងហួសចិត្ត និងមិននឹកស្មានថាមេដឹកនាំថៃហាមាត់ទៅរួច«ករណីចាប់ខ្លួនសម្ដេចតេជោ និងសម្ដេចធិបតី ប្រសិនរកឃើញនៅក្នុងប្រទេសថៃ»។ ឯកឧត្តមសង្កត់ធ្ងន់ថាបើមិនយល់ទិដ្ឋភាពច្បាប់អន

កម្មវិធី«ស្លាបសន្តិភាព»ការសម្ដែងសិល្បៈសន្តិភាពកម្ពុជា-ចិន ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងជោគជ័យ

(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី១៨ ខែសីហា កម្មវិធី «ស្លាបសន្តិភាព» ការសម្ដែងសិល្បៈសន្តិភាពកម្ពុជា-ចិន  ដែលសហការរៀបចំឡើងដោយ មជ្ឈមណ្ឌលកម្មវិធីភាសាតំបន់អាស៊ីនិងអាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន (CMG) និង សមាគមមិត្តភាពកម្ពុជា-ចិន ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងឱឡារិកនៅរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន និង ឯកឧត្ដម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា។ឆ្នាំនេះគឺជាខួបលើកទី៨០ នៃជ័យជម្នះសង្គ្រាមប

ក្រសួងអប់រំនឹងធ្វើសន្និសីទសារព័ត៌មានស្តីពីដំណើរការប្រឡងបាក់ឌុបនៅថ្ងៃ២២សីហា

ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ២៨ សីហា ២០២៥» ដើម្បីផ្តល់ព័ត៌មានពិស្តារអំពីដំណើរការប្រឡង។សន្និសីទនេះនឹងរៀបចំឡើងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១៤:៣០នាទីរសៀល ទីតាំងនៅអគារទីស្តីការក្រសួងអប់រំ។ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡានឹងអញ្ជើញជាវាគ្មិនក្នុងសន្និសីទនេះដើម្បីផ្តល់ព័ត៌មានលម្អិត៕ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉

គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម អាចផ្តល់ការងារសរុបប្រមាណ៥៤០កន្លែង នឹងមានវត្តមាននៅខេត្តព្រះសីហនុ

លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បានអញ្ជើញតំណាងរដ្ឋបាលខេត្តចូលរួមកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍សិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញលើគម្រោងបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូមរបស់ក្រុមហ៊ុន ខេមបូឌាន គូណា ញូអេនើជី ឯ.ក ក្រោមអធិបតីភាព ឯកឧត្តម ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពីតំណាង ក្រសួង ស្ថាប័ន និងនាយកដ្ឋានពាក់ព័ន្ធ នៅទីស្តីការក្រសួងបរិស្ថាន

ក្រសួងការបរទេសកម្ពុជា៖ចំណាត់ការផ្លូវច្បាប់របស់ថៃលើថ្នាក់ដឹកនាំកម្ពុជាធ្វើឱ្យខូចខាតដល់ទំនាក់ទំនងកម្ពុជា-ថៃធ្ងន់ធ្ងរ

ក្រសួងការបរទេសកម្ពុជា បង្ហាញក្តីបារម្ភពីចំណាត់ការផ្លូវច្បាប់របស់ប្រទេសថៃចំពោះថ្នាក់ដឹកនាំកម្ពុជា ដែលធ្វើឱ្យខូចខាតដល់ទំនាក់ទំនងកម្ពុជា-ថៃយ៉ាងធ្ងន់ធ្ងរ និងប៉ះពាល់ធ្ងន់ធ្ងរចំពោះកិច្ចខិតខំប្រឹងប្រែងទាំងអស់ដែលបានអនុវត្តកន្លងមក ដើម្បីសម្រេចបាននូវបទឈប់បាញ់ដ៏យូរអង្វែង។សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចេញនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ បានកត់សម្គាល់ដោយក្តីបារម្ភយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះ ដែលធ្វើឡើងដោយនា