រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឯកឧត្តមហែម សុវត្ថិនិងភរិយានិងលោកជំទាវឧកញ៉ាសុខ ស៊ីដា នាំយកអំណោយជូនវីរកងទ័ព វីរប៉ូលិសនិងជនភៀសឹកដែលរងរបួសនៅខេត្តព្រះវិហារនិងសៀមរាប

សេចក្តីសង្ខេប

នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ លោក ហែម សុវត្ថិ ភរិយា និងលោកស្រី សុខ ស៊ីដា បានដឹកនាំគណៈប្រតិភូយកសម្ភារៈ ស្បៀង និងថវិកា ជូនកងទ័ព នគរបាលព្រំដែន និងប្រជាពលរដ្ឋភៀសសឹកដែលរងរបួស កំពុងព្យាបាលនៅខេត្តសៀមរាប និងព្រះវិហារ។

ខេត្តសៀមរាប៖ ឯកឧត្តម ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិ និងភរិយាលោកជំទាវ ណេត ធីតាវិឈុណា 

ព្រមទាំងលោកជំទាវឧកញ៉ា សុខ ស៊ីដា បានអញ្ជើញដឹកនាំគណៈប្រតិភូនាំយកអំណោយជាសម្ភារ គ្រឿងឧបភោគបរិភោគ និងថវិកាមកចែកជូនវីរកងទ័ព វីរប៉ូលិសព្រំដែន និងជនភៀសឹកដែលរងរបួសកំពុងព្យាបាលនៅមណ្ឌលព្យាបាលក្នុងខេត្តព្រះវិហារ និងខេត្តសៀមរាប នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៥។

នាឱកាសនោះ ឯកឧត្តម ហែម សុវត្ថិ និងលោកជំទាវឧកញ៉ា សុខ ស៊ីដា  បានមានប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោជំទាវបណ្ឌិត ជូនដល់វីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហានរបស់យើងទាំងអស់គ្នា។

ជាមួយគ្នានេះ លោកជំទាវឧកញ៉ា ក៏បានលើកទឹកដល់វីរកងទ័ព វីរប៉ូលិស និងជនភៀសឹកដែលរងរបួសឱ្យយកចិត្តទុកដាក់ព្យាបាល និងមើលថែសុខភាពឱ្យបានល្អ និងបង្ហាញពីការដឹងគុណឥតឧបមាចំពោះភាពអង់អាចក្លាហានរបស់វីរកងទ័ពកម្ពុជាទាំងអស់ដែលបានលះបង់ទាំងកម្លាំងកាយចិត្តឈាមស្រស់សាច់ស្រស់ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដីជូនជាតិមាតុភូមិ។

អំណោយដែលបាននាំមកចែកជូនវីរកងទ័ព វិរប៉ូលីស និងជនភៀសឹកដែលរងរបួសកំពុងព្យាបាលនៅមណ្ឌលព្យាបាលក្នុងខេត្តព្រះវិហារ និងខេត្តសៀមរាបនាពេលនេះ រួមមាន៖ អង្ករ ទឹកបរិសុទ្ធ មី  ទឹកក្រូច ត្រីងៀត ឆីប៉ូវ បាយក្រៀម ក្រមា កន្ទេល និងសម្ភារប្រើប្រាស់ ព្រមទាំងថវិកាមួយចំនួនផងដែរ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

អត្ថបទ៖ ង៉ែត ពិសាន្ត

រូបភាព៖ ឡាយ កុល