ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ថ្ងៃទី៤ ខែសីហា៖ កាលពីម្សិលមិញ លោក ហែម សុវត្ថិ អគ្គស្នងការរងនគរបាលជាតិកម្ពុជា និងភរិយា លោកជំទាវ ណេត ធីតាវិឈុណា រួមជាមួយអ្នកផ្សេងទៀត បានទៅមណ្ឌលស្ដារនីតិសម្បទានៅខេត្តព្រះវិហារ និងសៀមរាប។ ពួកគាត់បានប្រគល់សម្ភារប្រើប្រាស់ អាហារ និងថវិកាជូនយោធិនរងរបួស និងពិការដែលកំពុងទទួលការព្យាបាល។
ក្នុងឱកាសនោះ លោក ហែម សុវត្ថិ និងលោកជំទាវ សុខ ស៊ីដា បានពាំនាំការសាកសួរសុខទុក្ខ និងសម្ដែងការយកចិត្តទុកដាក់ចំពោះយោធិនកម្ពុជា ពីអតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាបច្ចុប្បន្ន សម្ដេច ហ៊ុន សែន ភរិយាសម្ដេច គឺលោកជំទាវបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងភរិយា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
លោកជំទាវ សុខ ស៊ីដា បានលើកទឹកចិត្តយោធិនរងរបួស និងពិការឱ្យសហការក្នុងការព្យាបាល និងថែរក្សាសុខភាព។ លោកជំទាវបានសម្ដែងការគោរពចំពោះភាពក្លាហាន និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីជាតិ។
អ្នកយកព័ត៌មាន៖ Nget Pisan
រូបថត៖ Lay Kol
អ្នកកែសម្រួល៖ Zhao Yi















