រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្តេចធិបតី ហ៊ុន ម៉ាណែត បើកសម្ពោធពិព័រណ៍ផលិតផលខ្មែរលើកទី៤ ជំរុញកម្លាំងផលិត និងទីផ្សារក្នុងស្រុក

ប៉ៃ សុឃីម

សេចក្តីសង្ខេប

នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបើក «ពិព័រណ៍ផលិតផលខ្មែរ» លើកទី៤ ក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» ដែលរៀបចំដោយសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា សហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC)។ ព័ត៌មានសំខាន់ៗនៃពិព័រណ៍កាលបរិច្ឆេទ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦នៅសាលសន្និបាត និងពិព័រណ៍អន្តរជាតិកោះពេជ្រ។

នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបើក «ពិព័រណ៍ផលិតផលខ្មែរ» លើកទី៤ ក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» ដែលរៀបចំដោយសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា សហការជាមួយសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC)។

ព័ត៌មានសំខាន់ៗនៃពិព័រណ៍កាលបរិច្ឆេទ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦នៅសាលសន្និបាត និងពិព័រណ៍អន្តរជាតិកោះពេជ្រ។ដោយមានការដាក់តាំងបង្ហាញ ជាង ៣០០ស្តង់ ជាមួយផលិតផលជាង ១ ០០០មុខ មកពីសហគ្រាសធុនតូច និងមធ្យម (SMEs) និងសិប្បកម្ម គ្រប់ទាំង ២៥រាជធានី-ខេត្តគោលបំណង និងសារៈសំខាន់ការរៀបចំពិព័រណ៍លើកទី៤ នេះ មានគោលដៅសំខាន់ តភ្ជាប់ធុរកិច្ច និងផ្សព្វផ្សាយគុណភាព ផ្តល់វេទិកាដល់អ្នកផលិត អ្នកចែកចាយ អ្នកលក់ដុំ អ្នកលក់រាយ អ្នកប្រើប្រាស់ និងអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស បានជួបទំនាក់ទំនងគ្នា និងស្វែងយល់កាន់តែច្បាស់ពីសក្តានុពល និងគុណភាពផលិតផលខ្មែរ។

លើកកម្ពស់សហគ្រិនភាព និងខ្សែច្រវាក់ផលិតកម្ម ជំរុញឱ្យសហគ្រិនទូទាំងប្រទេសចាប់យកឱកាសពង្រីកទីផ្សារ បង្កើនការកែច្នៃ ពង្រឹងគុណភាពផលិតផល និងបង្កើតឱកាសការងារបន្ថែម។
ពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ ក្នុងពេលដែលស្មារតីគាំទ្រផលិតផលក្នុងស្រុកកំពុងកើនឡើងយ៉ាងខ្លាំង ទាំងពីពលរដ្ឋក្នុងប្រទេស និងពលរដ្ឋខ្មែរនៅក្រៅប្រទេស កម្លាំងគាំទ្រនេះនឹងជួយជំរុញការជំនួសទំនិញនាំចូល បង្កើតការងារជូនពលករត្រឡប់មកពីក្រៅប្រទេស និងធ្វើឱ្យសេដ្ឋកិច្ចជាតិកាន់តែរឹងមាំយូរអង្វែង៕ ដោយ៖ ប៉ៃ សុឃីម