រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ផ្លាស់ប្តូរទម្លាប់រស់នៅស្អាត ដើម្បីសុខភាព និងសុខុមាលភាព៖ ខេត្តព្រះសីហនុប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៧

ប៉ៃ សុឃីម

សេចក្តីសង្ខេប

កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះសីហនុ បានរៀបចំប្រារព្ធ «ទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៧ ឆ្នាំ២០២៦» នៅបរិវេណបឋម-អនុវិទ្យាល័យសំរុង ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោកជំទាវ គង់ សុធីរី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ។ ពិធីនេះមានការចូលរួមពី ឯកឧត្តម កែវ សិគុណ អនុរដ្ឋលេខាធិការ តំណាងនាយកដ្ឋានផ្គត់ផ្គង់ទឹកស្អាតជនបទ តំណាងនាយកដ្ឋានថែទាំសុខភាពជនបទ លោក បា្រក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោកអភិបាលរងស្រុក ថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណ ១ ០០០នាក់។

កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះសីហនុ បានរៀបចំប្រារព្ធ «ទិវាជាតិលើកកម្ពស់អនាម័យជនបទ លើកទី១៧ ឆ្នាំ២០២៦» នៅបរិវេណបឋម-អនុវិទ្យាល័យសំរុង ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោកជំទាវ គង់ សុធីរី រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ។

ពិធីនេះមានការចូលរួមពី ឯកឧត្តម កែវ សិគុណ អនុរដ្ឋលេខាធិការ តំណាងនាយកដ្ឋានផ្គត់ផ្គង់ទឹកស្អាតជនបទ តំណាងនាយកដ្ឋានថែទាំសុខភាពជនបទ លោក បា្រក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោកអភិបាលរងស្រុក ថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ ព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបប្រមាណ ១ ០០០នាក់។
គោលបំណងនៃការប្រារព្ធទិវានេះ ផ្តោតសំខាន់លើការបំផុសស្មារតី និងបង្កើនការយល់ដឹងដល់ពលរដ្ឋ និងសិស្សានុសិស្ស តាមរយៈលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃការរស់នៅខ្វះអនាម័យ ដែលអាចបង្កជាគ្រោះថ្នាក់ដល់សុខភាព សេដ្ឋកិច្ច សង្គម និងជីវភាពគ្រួសារ។

ផ្លាស់ប្តូរផ្នត់គំនិតទៅរកទម្លាប់រស់នៅស្អាត ជំរុញឱ្យបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល និងងាកមកប្រើប្រាស់បង្គន់អនាម័យត្រឹមត្រូវ។
ពង្រឹងអនាម័យប្រចាំថ្ងៃ លើកទឹកចិត្តឱ្យលាងដៃនឹងសាប៊ូជាប្រចាំ ពិសាទឹកស្អាត ឬទឹកដាំពុះ និងគ្រប់គ្រងសំរាម ឬកាកសំណល់ឱ្យបានត្រឹមត្រូវ និងមានសណ្តាប់ធ្នាប់។
កាត់បន្ថយជំងឺ និងលើកកម្ពស់សុខុមាលភាព រួមចំណែកទប់ស្កាត់ជំងឺឆ្លង និងជំងឺរាគរុះផ្សេងៗ ដើម្បីលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ៕ដោយ៖ ប៉ៃ សុឃីម