ក្រសួងបរិស្ថាន បានចេញសេចក្តីជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា សម្រាប់រយៈពេល ២៤ម៉ោង ចាប់ពីម៉ោង ៧:០០ព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ដល់ម៉ោង ៧:០០ព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦។ លទ្ធផលត្រួតពិនិត្យបង្ហាញថា កំហាប់ភាគល្អិតនិចលគិតជាមធ្យមមានកម្រិត ១១.០៥ µg/m³ បើធៀបនឹងស្តង់ដារកំណត់ ៥០ µg/m³ ដែលស្មើនឹងសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) កម្រិត «ល្អណាស់»។


ការបែងចែកតាមកម្រិតគុណភាពខ្យល់ ពណ៌ខៀវ គុណភាពខ្យល់ល្អណាស់ (២២ រាជធានី-ខេត្ត)មាន រាជធានីភ្នំពេញ ខេត្តបន្ទាយមានជ័យ ខេត្តកំពង់ចាម ខេត្តកោះកុង ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តកំពង់ស្ពឺ ខេត្តក្រចេះ ខេត្តស្វាយរៀង ខេត្តតាកែវ ខេត្តប៉ៃលិន ខេត្តឧត្តរមានជ័យ ខេត្តមណ្ឌលគីរី ខេត្តព្រះវិហារ ខេត្តកណ្តាល ខេត្តកែប ខេត្តត្បូងឃ្មុំ ខេត្តកំពង់ធំ ខេត្តកំពត ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តព្រះសីហនុ។
ពណ៌បៃតង គុណភាពខ្យល់ល្អ (៣ ខេត្ត)មាន ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តសៀមរាប៕ ដោយ៖ ប៉ៃ សុឃីម










