រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កងកម្លាំងប្រដាប់អាវុធថៃបានចូល និងឡោមព័ទ្ធតំបន់ព្រំដែនអានសេះ ក្នុងទឹកដីកម្ពុជា ក្នុងខេត្តព្រះវិហារ

សេចក្តីសង្ខេប

ប្រភពកម្ពុជាឱ្យដឹងថា ទាហានថៃបានដាក់លួសបន្លានៅតំបន់ព្រំដែនអានសេះ ខេត្តព្រះវិហារ នៅប្រមាណម៉ោង ១១ ព្រឹក ថ្ងៃទី៤ ខែសីហា។

កងកម្លាំងប្រដាប់អាវុធថៃបានចូល និងឡោមព័ទ្ធតំបន់ព្រំដែនអានសេះ ក្នុងទឹកដីកម្ពុជា ក្នុងខេត្តព្រះវិហារ ដែលជាទីតាំងដដែល ដែលមន្ត្រីអនុព័ន្ធយោធាមកពីប្រទេសចំនួន ១៣ បានធ្វើទស្សនកិច្ចកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥។ 

យោងតាមប្រភពពីនគរបាលព្រំដែនកម្ពុជា បានឲ្យដឹងថា «នៅវេលាម៉ោងប្រមាណ ១១៖០០នាទីព្រឹកថ្ងៃចន្ទ (ទី០៤ ខែសីហា ឆ្នាំ២០២៥) ទាហានថៃបានដាក់លួសបន្លានៅតំបន់នោះជាទង្វើដែលមានចេតនាបង្កប្រតិកម្មពីកម្ពុជា។

មន្ត្រីប៉ូលិសជាន់ខ្ពស់ម្នាក់ទៀតបាននិយាយថា «នេះគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើកិច្ចព្រមព្រៀងឈប់បាញ់ និងការប៉ុនប៉ងជាក់ស្តែងក្នុងការធ្វើឱ្យស្ថានការណ៍ទៅជាជម្លោះកាន់តែធំ»។ នេះបើយោងតាមសំណេរលោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ