ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ថ្ងៃទី៤ ខែសីហា៖ នៅម៉ោង ១១ ព្រឹកថ្ងៃនេះ កងកម្លាំងប្រដាប់អាវុធថៃបានចូលខេត្តព្រះវិហារក្នុងទឹកដីកម្ពុជា និងឡោមព័ទ្ធតំបន់ព្រំដែនអានសេះ។
ទីតាំងនេះជាកន្លែងដែលអ្នកសង្កេតការណ៍យោធាមកពី ១៣ ប្រទេស បានចុះពិនិត្យបទឈប់បាញ់កាលពីថ្ងៃទី៣០ ខែកក្កដា។
លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានបញ្ជាក់រឿងនេះក្នុងព័ត៌មានដែលលោកទើបផ្សាយ។
ប្រភពពីនគរបាលព្រំដែនកម្ពុជាបានឱ្យដឹងថា៖ «នៅប្រមាណម៉ោង ១១ ព្រឹកថ្ងៃចន្ទ ទី៤ ខែសីហា កងទ័ពថៃបានរៀបចំអន្ទាក់សម្រាប់ស្ទាក់វាយប្រហារនៅតំបន់នោះ។ ទង្វើនេះមានគោលបំណងច្បាស់លាស់ក្នុងការបង្កហេតុឱ្យភាគីកម្ពុជាមានប្រតិកម្ម»។
មន្ត្រីនគរបាលជាន់ខ្ពស់ម្នាក់ទៀតបាននិយាយថា៖ «នេះជាការរំលោភធ្ងន់ធ្ងរលើកិច្ចព្រមព្រៀងឈប់បាញ់ និងបង្ហាញពីចេតនាច្បាស់លាស់ក្នុងការបង្កើនភាពតានតឹងបន្ថែមទៀត និងបង្កជម្លោះកាន់តែធំ»។
អ្នកយកព័ត៌មាន៖ Chenda Teyte
អ្នកកែសម្រួល៖ Zhao Yi







