រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជាបណ្ដេញជនជាតិថៃ ៨នាក់ ពាក់ព័ន្ធការស្នាក់នៅ និងធ្វើការខុសច្បាប់ ព្រមទាំងប្រើប្រាស់គ្រឿងញៀន

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

ជនជាតិថៃចំនួន ៨នាក់ ក្នុងនោះមានស្ត្រីម្នាក់ ត្រូវបានអាជ្ញាធរកម្ពុជាបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង បន្ទាប់ពីពាក់ព័ន្ធនឹងករណីលួចស្នាក់នៅ ធ្វើការងារ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់។ ការបណ្ដេញចេញនេះធ្វើឡើងតាមការណែនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយប្រគល់ភារកិច្ចជូននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ចាត់វិធានការតាមផ្លូវច្បាប់ ក្រោយអនុវត្តតាមអនុសាសន៍របស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។

វិធានការនេះជាផ្នែកមួយនៃការអនុវត្តយ៉ាងម៉ឺងម៉ាត់តាមបទបញ្ជារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការទប់ស្កាត់ និងបង្ក្រាបរាល់សកម្មភាពឧក្រិដ្ឋកម្មដែលបង្កផលប៉ះពាល់ដល់សន្តិសុខជាតិ និងសន្តិសុខក្នុងតំបន់។ កន្លងមក សម្តេចធិបតីបានបញ្ជាក់ជំហរថា កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជាជាមូលដ្ឋានសម្រាប់ប្រព្រឹត្តបទល្មើសឆបោក ឬសកម្មភាពខុសច្បាប់ផ្សេងៗ ដែលបង្កអសន្តិសុខដល់តំបន់ និងពិភពលោកនោះឡើយ។

ក្រោមការដឹកនាំតម្រង់ទិសដោយផ្ទាល់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កម្លាំងសមត្ថកិច្ចបន្តពង្រឹងការងារស្រាវជ្រាវ បង្ក្រាបឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា និងឈានទៅដល់ការកំណត់មេខ្លោងនៅពីក្រោយសកម្មភាពល្មើសច្បាប់។ ជាមួយគ្នានេះ អាជ្ញាធរក៏បានយកចិត្តទុកដាក់ជួយសង្គ្រោះជនរងគ្រោះដែលត្រូវបានបោកបញ្ឆោត ដើម្បីឱ្យពួកគេទទួលបានសេរីភាព និងអាចវិលត្រឡប់ទៅកាន់ប្រទេសកំណើតវិញដោយសុវត្ថិភាព សំដៅធានាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងការពារកិត្តិយសជាតិ៕

មតិយោបល់

កំពុងផ្ទុកមតិយោបល់…