រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

បាញ់ប្រហារផ្អើលប្រទេសតួរគី! ខ្មាន់កាំភ្លើងបើកការបាញ់រះយ៉ាងរន្ធត់ ផ្តាច់ជីវិតមនុស្ស ៨ នាក់!

ទូច សុវណ្ណរិទ្ធី

សេចក្តីសង្ខេប

មនុស្សយ៉ាងហោចណាស់ ៨ នាក់បានស្លាប់ក្នុងការបាញ់ប្រហារនៅខេត្ត Afyonkarahisar ភាគខាងលិចតួរគីកាលពីថ្ងៃព្រហស្បតិ៍។ ជនសង្ស័យត្រូវបានចាប់ខ្លួន ហើយមូលហេតុកំពុងស្ថិតក្រោមការស៊ើបអង្កេត។

ករណីបាញ់ប្រហារយ៉ាងរន្ធត់ បានផ្ទុះឡើងនៅភាគខាងលិចប្រទេសតួរគី កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដោយខ្មាន់កាំភ្លើងម្នាក់ បានធ្វើសកម្មភាពស្ទាក់ផ្លូវ បាញ់រះលើអ្នកដំណើរតាមរថយន្ត បណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៨ នាក់បាត់បង់ជីវិត មុនពេលជនល្មើសត្រូវកម្លាំងសមត្ថកិច្ចដេញប្រមាញ់ និងចាប់ខ្លួនបាន។


ហេតុការណ៍ដ៏រន្ធត់នេះ កើតឡើងនៅក្នុងខេត្ត Afyonkarahisar ជាកន្លែងដែលជនសង្ស័យបានធ្វើសកម្មភាពភ្ជង់ និងបាញ់ប្រហារទៅលើពលរដ្ឋនៅក្នុងរថយន្តនៅតាមទីតាំងផ្សេងៗគ្នា។
រូបភាពពីកាមេរ៉ាសុវត្ថិភាព CCTV បានបង្ហាញឱ្យឃើញអត្តសញ្ញាណជនបង្កជាបុរសម្នាក់ ពាក់អាវពណ៌ខ្មៅ ខោពណ៌ស ពាក់វ៉ែនតា និងកាន់កាំភ្លើង ធ្វើសកម្មភាពបាញ់ដោយមិនញញើតដៃ ខណៈដែលមូលហេតុពិតប្រាកដ នៅពីក្រោយការបាញ់សម្លាប់រង្គាលនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ៕ អត្ថបទ៖ រិទ្ធី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…