រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ចិន កម្ពុជា និងថៃ ជួបពិភាក្សាត្រីភាគី! ផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ថៃ

ពេញ សុភ័ក្រ្ត

សេចក្តីសង្ខេប

រដ្ឋមន្ត្រីការបរទេសចិន កម្ពុជា និងថៃ បានជួបពិភាក្សាគ្នាក្នុងបរិយាកាសស្ថាបនា ដោយផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី ការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ព្រមទាំងការជំរុញវិធានការកសាងទំនុកចិត្ត ដើម្បីធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងថៃ កាន់តែប្រសើរឡើង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានចិនស៊ីនហួរ។

យោងតាមអ្នកនាំពាក្យក្រសួងការបរទេសចិន ជំនួបសំណេះសំណាលពិសាតែដ៏មានសារៈសំខាន់នេះ បានធ្វើឡើងកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោក វ៉ាង អ៊ី (Wang Yi) រដ្ឋមន្ត្រីការបរទេសចិន, លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ។ ជំនួបនេះត្រូវបានរៀបចំឡើងនៅក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ (LMC) លើកទី១១។

ក្នុងឱកាសនោះ ប្រមុខការទូតនៃប្រទេសទាំងបីបានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាលើបញ្ហាសំខាន់ៗ ដោយសង្កត់ធ្ងន់លើការពង្រីកកិច្ចសហប្រតិបត្តិការរួម ការថែរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ ព្រមទាំងការអនុវត្តវិធានការកសាងទំនុកចិត្តឱ្យកាន់តែមានប្រសិទ្ធភាព។ កិច្ចពិភាក្សានេះមានគោលបំណងជំរុញបរិយាកាសអំណោយផលសម្រាប់ការកែលម្អ និងពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងថៃ ឱ្យកាន់តែប្រសើរឡើង៕ អត្ថបទដោយ៖ សុភ័ក្រ្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…