កំពូលមហាសេដ្ឋីលេខ ១ ពិភពលោក លោក Elon Musk បានបោះលុយជិតកន្លះពាន់លានដុល្លារ គឺប្រមាណ ៥០០ លានដុល្លារអាមេរិក ចូលទៅក្នុងយុទ្ធនាការឃោសនាបក្សសាធារណរដ្ឋ ប៉ុន្តែគណបក្សប្រជាធិបតេយ្យនៅតែអាចដណ្តើមបានអំណាចគ្រប់គ្រងទាំងសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ។
ការបោះឆ្នោតពាក់កណ្តាលអាណត្តិឆ្នាំ ២០២៦ ត្រូវបានកត់ត្រាថាជាការបោះឆ្នោតដែលចំណាយប្រាក់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ដោយអង្គការ OpenSecrets បានព្យាករណ៍ថា ការចំណាយសរុបមានជិត ១២ ពាន់លានដុល្លារ ដែលភាគច្រើនបានមកពីមហាសេដ្ឋីកំពូលៗ ហើយរដ្ឋតិចសាស គឺជាគោលដៅចំណាយប្រាក់ធំបំផុតរបស់លោក Musk។
យ៉ាងណាមិញ ជ័យជម្នះរបស់បក្សប្រជាធិបតេយ្យ បានបង្កើតហានិភ័យផ្ទាល់ដល់អាជីវកម្មរបស់លោក Musk ដោយសាររដ្ឋតិចសាស គឺជាមូលដ្ឋានគ្រឹះនៃ ទីតាំងបាញ់គ្រាប់រ៉ុក្កែត Starbase របស់ SpaceX ជាទីស្នាក់ការកណ្តាល និងរោងចក្រ Gigafactory របស់ Tesla នៅទីក្រុង Austin និងជាក្រុមហ៊ុន The Boring Company នៅក្នុងតំបន់ Bastrop ខណៈដែលការឡើងកាន់អំណាចរបស់អភិបាលរដ្ឋ និងសភាបក្សប្រជាធិបតេយ្យ អាចនឹងនាំមកនូវការត្រួតពិនិត្យផ្លូវច្បាប់ និងបរិស្ថានយ៉ាងតឹងរ៉ឹងបំផុត លើផែនការរបស់លោក Musk នៅក្នុងរដ្ឋនេះ។
គួរបញ្ជាក់ផងដែរថា មួយថ្ងៃមុនការបោះឆ្នោត លោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា លោកនឹង «ការពារ» លោក Musk ប្រសិនបើសភាគ្រប់គ្រងដោយបក្សប្រជាធិបតេយ្យ បើកការស៊ើបអង្កេតលើរូបលោក៕ អត្ថបទ៖ រិទ្ធី







