រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា-សិង្ហបុរី ពង្រីកទីផ្សារពាណិជ្ជកម្មផលិតផលអាហារ តាមរយៈការពង្រឹងស្តង់ដារសុវត្ថិភាព!

សេចក្តីសង្ខេប

កម្ពុជា និងសិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការលើសុវត្ថិភាពម្ហូបអាហារ ដើម្បីពង្រីកទីផ្សារ និងគាំទ្រឧស្សាហកម្មកែច្នៃអាហារ។

កម្ពុជា និងសិង្ហបុរី កំពុងពង្រឹងកិច្ចសហប្រតិបត្តិការលើស្តង់ដារសុវត្ថិភាពម្ហូបអាហារ និងអនុលោមភាព ដើម្បីពង្រីកទីផ្សារផលិតផលម្ហូបអាហារកម្ពុជា និងគាំទ្រការអភិវឌ្ឍឧស្សាហកម្មកែច្នៃអាហារឱ្យកាន់តែមានភាពប្រកួតប្រជែង។
នេះបើយោងតាម សិក្ខាសាលាស្តីពី «លក្ខខណ្ឌតម្រូវសម្រាប់ការនាំចូលផលិតផលម្ហូបអាហារ និងស្តង់ដាសុវត្ថិភាពម្ហូបអាហារសិង្ហបុរី» រៀបចំដោយស្ថានទូតសិង្ហបុរីប្រចាំកម្ពុជា និងទីភ្នាក់ងារម្ហូបអាហារសិង្ហបុរី (SFA) នាព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៕ ដោយ៖ ស្រីពី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…