រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

លោក ដូណាល់ ត្រាំ បង្ហើបពី «កិច្ចព្រមព្រៀងដ៏ធំសម្បើម» ជាមួយរុស្ស៊ី បន្ទាប់ពីជំនួបជាមួយបេសកជនពិសេសរបស់លោក ពូទីន

ទូច សុវណ្ណរិទ្ធី

សេចក្តីសង្ខេប

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានព្យាករណ៍ពី «កិច្ចព្រមព្រៀងដ៏ធំសម្បើម» មួយ ជាមួយប្រទេសរុស្ស៊ី ដែលអាចនឹងលាតសន្ធឹងហួសពីសង្គ្រាមនៅអ៊ុយក្រែន ដោយរាប់បញ្ចូលទាំង «អឺរ៉ុបទាំងមូល» បន្ទាប់ពីលោកបានជួបពិភាក្សាដោយផ្ទាល់ជាមួយបេសកជនពិសេសរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន នៅសេតវិមាន។ លោក ត្រាំ បានទម្លាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងបន្ទប់ Oval Office ថា ខ្ញុំមិនអាចប្រាប់អ្នកពីអ្វីដែលខ្ញុំបានពិភាក្សានោះទេ។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានព្យាករណ៍ពី «កិច្ចព្រមព្រៀងដ៏ធំសម្បើម» មួយ ជាមួយប្រទេសរុស្ស៊ី ដែលអាចនឹងលាតសន្ធឹងហួសពីសង្គ្រាមនៅអ៊ុយក្រែន ដោយរាប់បញ្ចូលទាំង «អឺរ៉ុបទាំងមូល» បន្ទាប់ពីលោកបានជួបពិភាក្សាដោយផ្ទាល់ជាមួយបេសកជនពិសេសរបស់លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន នៅសេតវិមាន។


លោក ត្រាំ បានទម្លាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងបន្ទប់ Oval Office ថា ខ្ញុំមិនអាចប្រាប់អ្នកពីអ្វីដែលខ្ញុំបានពិភាក្សានោះទេ។ ប៉ុន្តែខ្ញុំអាចត្រឹមនិយាយថា វានឹងក្លាយជាកិច្ចព្រមព្រៀងដ៏ធំធេងបំផុត ដែលគ្របដណ្តប់លើសពី បញ្ហាប្រទេសអ៊ុយក្រែន។


យ៉ាងណាមិញ ការលើកឡើងរបស់លោក ត្រាំ ត្រូវបានមើលឃើញថា នឹងបន្ថែមសម្ពាធ និងការព្រួយបារម្ភកាន់តែខ្លាំងឡើង ក្នុងចំណោមប្រទេសនៅតំបន់អឺរ៉ុប យោងតាមការព្រួយបារម្ភថា លោក ត្រាំ កំពុងខិតទៅជិតជំហររបស់លោក ពូទីន ដោយអាចនឹងបន្តដាក់សម្ពាធលើអ៊ុយក្រែន ឱ្យទទួលយកកិច្ចព្រមព្រៀងចាញ់ប្រៀប ដើម្បីបញ្ចប់ការឈ្លានពានរបស់រុស្ស៊ី។

ជាមួយគ្នានេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិថ្មីមួយ ក្នុងការផ្លាស់ប្តូរឈ្មោះ ការិយាល័យពងក្រពើ ទៅជា «វិមានជាតិ» វិញ បើទោះបីជាគណបក្សសាធារណរដ្ឋរបស់លោក ទើបតែទទួលរងបរាជ័យយ៉ាងធ្ងន់ធ្ងរ នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ ក៏ដោយ៕ អត្ថបទ៖ រិទ្ធី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…