រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ផ្អើលពេញប្រទេសឡាវ! វែកមុខជនសង្ស័យ ១៨៤ នាក់ ក្នុងសំណុំរឿងពុករលួយខាតបង់ថវិការដ្ឋជាង ១ លានដុល្លារ!

ទូច សុវណ្ណរិទ្ធី

សេចក្តីសង្ខេប

អាជ្ញាធរមានសមត្ថកិច្ចនៅខេត្ត Luang Namtha ប្រទេសឡាវ បានវែកមុខបុគ្គលចំនួន ១៨៤ នាក់ ដែលមានពាក់ព័ន្ធយ៉ាងស៊ីជម្រៅនៅក្នុងសំណុំរឿងពុករលួយធំៗចំនួនពីរ ដែលបង្កឱ្យមានការខាតបង់ថវិការដ្ឋសរុបរហូតដល់ទៅ ២៣.៣ ពាន់លានឡាក ឬស្មើនឹងប្រមាណ ១ លានដុល្លារអាមេរិក។ រហូតមកទល់ពេលនេះ អាជ្ញាធរបានដកហូត និងស្តារថវិកាមកវិញបានប្រមាណ ៧២៤,០០០ ដុល្លារអាមេរិក ប៉ុន្តែនៅមានថវិកាមួយចំនួនទៀត ដែលមិនទាន់ទារមកវិញ។

អាជ្ញាធរមានសមត្ថកិច្ចនៅខេត្ត Luang Namtha ប្រទេសឡាវ បានវែកមុខបុគ្គលចំនួន ១៨៤ នាក់ ដែលមានពាក់ព័ន្ធយ៉ាងស៊ីជម្រៅនៅក្នុងសំណុំរឿងពុករលួយធំៗចំនួនពីរ ដែលបង្កឱ្យមានការខាតបង់ថវិការដ្ឋសរុបរហូតដល់ទៅ ២៣.៣ ពាន់លានឡាក ឬស្មើនឹងប្រមាណ ១ លានដុល្លារអាមេរិក។


រហូតមកទល់ពេលនេះ អាជ្ញាធរបានដកហូត និងស្តារថវិកាមកវិញបានប្រមាណ ៧២៤,០០០ ដុល្លារអាមេរិក ប៉ុន្តែនៅមានថវិកាមួយចំនួនទៀត ដែលមិនទាន់ទារមកវិញ។ បន្ថែមពីលើនេះ អាជ្ញាធរក៏បានរឹបអូស និងផ្ទេរដីធ្លីចំនួន ៦ ប្លង់ ជូនទៅអាជ្ញាធរគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងបានប្រគល់រថយន្ត SUV ចំនួន ៣ គ្រឿងជូនទៅការិយាល័យខេត្តផងដែរ។


ករណីបង្រ្កាបអំពើពុករលួយជាចង្កោមនៅខេត្ត Luang Namtha នេះ ធ្វើឡើងស្របពេលដែលប្រទេសឡាវ កំពុងបង្កើនល្បឿនស៊ើបអង្កេត និងបង្រ្កាបករណីពុករលួយជាច្រើនទៀតនៅទូទាំងប្រទេស ដោយកាលពីថ្ងៃទី ១៤ តុលា តុលាការក្រុងវៀងច័ន្ទ បានផ្តន្ទាទោសអតីតមន្ត្រីក្រសួងកសិកម្មម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេល ១៨ ឆ្នាំ បន្ទាប់ពីមន្ត្រីរូបនេះ បានចុះហត្ថលេខាលើលិខិតជូនដំណឹងចំនួន ៦ ដែលបណ្តាលឱ្យរដ្ឋខាតបង់ប្រាក់ពន្ធ និងកម្រៃសេវាកម្មអស់ប្រមាណ ៦៩,៣០០ ដុល្លារ៕ អត្ថបទ៖ រិទ្ធី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…