រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

បង្កើនការយល់ដឹងសុវត្ថិភាពចរាចរណ៍៖ មន្ទីរសាធារណការខេត្តព្រះសីហនុ បណ្តុះបណ្តាលច្បាប់ផ្លូវគោកដល់ប្រជាពលរដ្ឋ និងបេក្ខជនប្រឡងយកប័ណ្ណបើកបរ

ប៉ៃ សុឃីម

សេចក្តីសង្ខេប

នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បណ្តុះបណ្តាលច្បាប់ចរាចរណ៍ផ្លូវគោកដល់ប្រជាពលរដ្ឋមកទទួលសេវាសាធារណៈ និងបេក្ខជនប្រឡងយកប័ណ្ណបើកបរ ដើម្បីបង្កើនការយល់ដឹងអំពីសុវត្ថិភាព។

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ២០២៦ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តព្រះសីហនុ បានរៀបចំយុទ្ធនាការអប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជូនដល់ប្រជាពលរដ្ឋដែលមកទទួលសេវាសាធារណៈ ព្រមទាំងបេក្ខជនដែលត្រូវប្រឡងយកប័ណ្ណបើកបរ។

សកម្មភាពនេះធ្វើឡើងក្នុងគោលបំណងបង្កើនចំណេះដឹង បន្ថែមការយល់ដឹងអំពីវិធានការសុវត្ថិភាពក្នុងការបើកបរ និងជួយទប់ស្កាត់ កាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឲ្យមកនៅកម្រិតទាបបំផុត ដើមី្បសុវត្ថិភាពរបស់អ្នកធ្វើដំណើរទាំងអស់គ្នា៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…