រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

អាមេរិក ដាស់តឿនចិនឱ្យអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មក្រុង Busan ជាបន្ទាន់ មុនជំនួបកំពូលរវាងមេដឹកនាំទាំងពីរ!

ទូច សុវណ្ណរិទ្ធី

សេចក្តីសង្ខេប

តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) និងក្រសួងរតនាគារអាមេរិក បានចេញសេចក្តីថ្លែងការណ៍ថា រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានជាផ្លូវការទៅកាន់មន្ត្រីជាន់ខ្ពស់ចិន ដោយតម្រូវឱ្យប្រទេសចិន អនុវត្តកាតព្វកិច្ចភ្លាមៗ និងពេញលេញ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានព្រមព្រៀងគ្នាក្នុងទីក្រុង Busan ប្រទេសកូរ៉េខាងត្បូង កាលពីខែតុលា ឆ្នាំ ២០២៥។ ការព្រមាននេះ ធ្វើឡើងតាមរយៈកិច្ចប្រជុំវីដេអូកាលពីថ្ងៃសុក្រ ទី៦ ខែវិច្ឆិកាម្សិលមិញនេះ រវាងរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent និងតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer ជាមួយលោក He Lifeng ដែលជាប្រធានក្រុមការងារចរចាពាណិជ្ជកម្មរបស់ចិន។

តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (USTR) និងក្រសួងរតនាគារអាមេរិក បានចេញសេចក្តីថ្លែងការណ៍ថា រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានព្រមានជាផ្លូវការទៅកាន់មន្ត្រីជាន់ខ្ពស់ចិន ដោយតម្រូវឱ្យប្រទេសចិន អនុវត្តកាតព្វកិច្ចភ្លាមៗ និងពេញលេញ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានព្រមព្រៀងគ្នាក្នុងទីក្រុង Busan ប្រទេសកូរ៉េខាងត្បូង កាលពីខែតុលា ឆ្នាំ ២០២៥។
ការព្រមាននេះ ធ្វើឡើងតាមរយៈកិច្ចប្រជុំវីដេអូកាលពីថ្ងៃសុក្រ ទី៦ ខែវិច្ឆិកាម្សិលមិញនេះ រវាងរដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent និងតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer ជាមួយលោក He Lifeng ដែលជាប្រធានក្រុមការងារចរចាពាណិជ្ជកម្មរបស់ចិន។

ក្រោមកិច្ចព្រមព្រៀងក្រុង Busan ដែលមានសុពលភាពដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៧ ខាងមុខ ចិនបានសន្យាបញ្ជាទិញសណ្តែកសៀងអាមេរិកចំនួន ២៥ លានតោនក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៣ ឆ្នាំ ព្រមទាំងបង្កើនការទិញកសិផលផ្សេងទៀតក្នុងទំហំទឹកប្រាក់ ១៧ ពាន់លានដុល្លារក្នុងមួយឆ្នាំ។ ទន្ទឹមនឹងនេះ ភាគីអាមេរិក ក៏បានត្អូញត្អែរជាញឹកញាប់អំពីការលំបាករបស់ក្រុមហ៊ុនអាមេរិក ក្នុងការទទួលបានរ៉ែកម្រ និងរ៉ែសំខាន់ៗពីប្រទេសចិន ថ្វីត្បិតតែចិនបានសន្យាផ្អាកការកម្រិតការនាំចេញទាំងនោះក៏ដោយ។
គួរបញ្ជាក់ផងដែរថា ការព្រមានជាផ្លូវការនេះ ធ្វើឡើងនៅមុនពេលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ និងលោកប្រធានាធិបតី ស៊ី ជិនពីង ត្រូវជួបប្រជុំគ្នាក្នុងកិច្ចប្រជុំកំពូល APEC ក្នុងទីក្រុងសិនជិន នាថ្ងៃទី ១៨-១៩ ខែវិច្ឆិកា និងកិច្ចប្រជុំ G20 ក្នុងទីក្រុងម៉ៃអាមី នៅថ្ងៃទី ១៤-១៥ ខែធ្នូ ឆ្នាំ២០២៦ ខាងមុខនេះ៕ អត្ថបទ៖ រិទ្ធី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…