រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

Google គ្រោងបោះទុនមហាសាល ១៧ ពាន់លានដុល្លារ សាងសង់ Data Center នៅ Wyoming !

ទូច សុវណ្ណរិទ្ធី

សេចក្តីសង្ខេប

Google ប្រកាសគម្រោងវិនិយោគ ១៧ ពាន់លានដុល្លារ ដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យដំបូងរបស់ខ្លួនក្នុងរដ្ឋ Wyoming ស្របពេលអ្នកបោះឆ្នោតនៅតំបន់មួយចំនួនក្នុងសហរដ្ឋអាមេរិកគាំទ្រការកំណត់លើការពង្រីកមជ្ឈមណ្ឌលទិន្នន័យ។

ក្រុមហ៊ុន Alphabet (Google) បានប្រកាសជាផ្លូវការថា ខ្លួននឹងបោះទុនវិនិយោគរហូតដល់ ១៧ ពាន់លានដុល្លារដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យ ឬ Data Center ដំបូងបង្អស់របស់ខ្លួននៅក្នុងរដ្ឋ Wyoming សហរដ្ឋអាមេរិក។ ការសម្រេចចិត្តបន្តបង្កើនល្បឿនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យា AI ដ៏ធំធេងនេះ កើតឡើងចំពេលដែលរលកប្រឆាំងផ្នែកនយោបាយទៅលើការវាតទី Data Center កំពុងតែកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិនៅអាមេរិក។

 

យោងតាមទិន្នន័យរបស់ Ballotpedia សន្លឹកឆ្នោតចំនួន ៤១ ដែលទាក់ទងនឹង Data Center ក្នុងការបោះឆ្នោតសប្តាហ៍នេះ គឺស្ទើរតែទាំងអស់ បានបោះឆ្នោត ប្រឆាំង នឹងការបង្កើត ឬពង្រីក Data Center នេះ ខណៈដែលបេក្ខជនដែលប្រឆាំងនឹង Data Center ក៏បានឈ្នះឆ្នោតនៅក្នុងរដ្ឋសំខាន់ៗដូចជា Texas និង Georgia ផងដែរ ដែលធ្វើឱ្យវិនិយោគិនព្រួយបារម្ភថា ឧបសគ្គនយោបាយ អាចនឹងរារាំងល្បឿនលូតលាស់នៃវិស័យ AI។
គួរបញ្ជាក់ផងដែរថា រដ្ឋ Wyoming គឺជាបន្ទាយរឹងមាំរបស់គណបក្សសាធារណរដ្ឋ ដែលលោក ដូណាល់ ត្រាំ ធ្លាប់ទទួលបានសម្លេងឆ្នោតលើសពី ៧០% ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤៕ អត្ថបទ៖ រិទ្ធី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…