ខេត្តព្រះសីហនុ៖ ការជួយសង្គ្រោះ និងការអភិវឌ្ឍជីវភាពគ្រួសារក្រីក្រ មិនត្រឹមតែឈប់ត្រឹមការផ្តល់ដីធ្លី ឬទីជម្រកប៉ុណ្ណោះទេ ប៉ុន្តែត្រូវបានពង្រីកដល់ការបង្កើតមុខរបរប្រកបដោយចីរភាព។
ជាក់ស្តែង ក្រោមក្របខណ្ឌនៃគម្រោង LASED III ប្រជាពលរដ្ឋចំនួន ៥២គ្រួសារ មកពីសហគមន៍ក្នុងឃុំចំនួន៤ រួមមាន ឃុំសំរុង ឃុំសាមគ្គី ឃុំទឹកល្អក់ និងឃុំទឹកថ្លា នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានទទួលការគាំទ្រតាមរយៈការផ្តល់ធាតុចូលកសិកម្ម កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីជួយជំរុញដល់ការប្រកបមុខរបរ និងលើកកម្ពស់កម្រិតជីវភាពប្រចាំថ្ងៃ។


សកម្មភាពបែងចែកដីធ្លី និងការផ្តល់ធាតុចូលកសិកម្មដល់សហគមន៍ងាយរងគ្រោះនេះ គឺជាយុទ្ធសាស្ត្រគន្លឹះក្នុងការការពង្រឹងសន្តិសុខស្បៀង លើកកម្ពស់ជីវភាពគ្រួសារ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដោយផ្តល់ឱ្យប្រជាពលរដ្ឋនូវមធ្យោបាយ និងលទ្ធភាពគ្រប់គ្រាន់សម្រាប់បង្កបង្កើនផល បង្កើតមុខរបរចិញ្ចឹមជីវិត និងបង្កើនប្រាក់ចំណូលប្រកបដោយចីរភាព៕ ដោយ៖ ប៉ៃ សុឃីម















