រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ដំណើរការប្រឡងជ្រើសរើសមន្ត្រីនគរបាលជាតិឈានដល់វគ្គកាត់វិញ្ញាសា ក្រោមវត្តមានតំណាងក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ

ប៉ៃ សុឃីម

សេចក្តីសង្ខេប

រាជធានីភ្នំពេញ (ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦) ៖ ថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ បានចុះពិនិត្យ និងដឹកនាំពិធីកាត់វិញ្ញាសាប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ នៅមណ្ឌលប្រឡងវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក។ ក្នុងពិធីនេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញចូលរួមតំណាងឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។

រាជធានីភ្នំពេញ (ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦) ៖ ថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ បានចុះពិនិត្យ និងដឹកនាំពិធីកាត់វិញ្ញាសាប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ នៅមណ្ឌលប្រឡងវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក។

ក្នុងពិធីនេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក តាន់ សំណាង អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញចូលរួមតំណាងឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
ពិធីកាត់វិញ្ញាសាជាផ្លូវការនេះ ត្រូវ បានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សន្តិបណ្ឌិត ចាន់ អ៊ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ការរៀបចំពិធីកាត់វិញ្ញាសានេះ ធ្វើឡើងដើម្បីធានានូវភាពស្មោះត្រង់ តម្លាភាព និងភាពយុត្តិធម៌ដាច់ខាត សម្រាប់បេក្ខជនទាំងអស់ដែលកំពុងប្រឡងប្រជែងចូលបំរើការងារក្នុងជួរក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា៕ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…