បន្ទាប់ពីពិធីសម្ពោធជាផ្លូវការ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញទស្សនាស្តង់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ «ភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦» (Francophonie Village 2026) ដែលរៀបចំដោយសភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង-កម្ពុជា ប្រចាំខេត្តសៀមរាប។


ព្រឹត្តិការណ៍នេះមានស្តង់តាំងបង្ហាញជាង ៥០ ស្តង់ ដោយមានការចូលរួមពីសហគមន៍និយាយភាសាបារាំងមកពីប្រទេសបារាំង កាណាដា បែលហ្ស៊ិក វៀតណាម ឡាវ និងប្រទេសដទៃទៀត ដែលកំពុងរស់នៅ និងប្រកបអាជីវកម្មនៅកម្ពុជា។
តាមឯកឧត្តម ហួត ហាក់ បានឱ្យដឹងថា ការតាំងបង្ហាញនេះ បានបង្ហាញពីភាពសម្បូរបែបនៃវប្បធម៌ និងការរស់នៅប្រកបដោយសុខដុមរមនារបស់សហគមន៍ចម្រុះជាតិសាសន៍នៅកម្ពុជា ព្រមទាំងរួមចំណែកផ្សព្វផ្សាយសក្តានុពលទេសចរណ៍ និងវិនិយោគរបស់កម្ពុជា៕ ដោយ៖ ស្រីពី










