រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា-សិង្ហបុរី ជំរុញការនាំចេញផលិតផលកសិ-ចំណីអាហារ ពីកម្ពុជាទៅកាន់សិង្ហបុរី!

សេចក្តីសង្ខេប

តាមឯកឧត្តម ឃឹម ហ្វីណង់ ជំនួបជាមួយតំណាងទីភ្នាក់ងារចំណីអាហារសិង្ហបុរី នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានពិភាក្សាអំពីសក្តានុពលរបស់សហគមន៍កសិកម្មទំនើប និងកសិកម្មតាមកិច្ចសន្យា ដើម្បីជំរុញការនាំចេញផលិតផលកសិ-ចំណីអាហារទៅសិង្ហបុរី ព្រមទាំងឱកាសសហប្រតិបត្តិការលើសកម្មភាពពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុនាពេលអនាគត។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានជួបពិភាក្សាការងារជាមួយតំណាងទីភ្នាក់ងារចំណីអាហារសិង្ហបុរី (Singapore Food Agency) ដើម្បីស្វែងរកឱកាសជំរុញការនាំចេញផលិតផលកសិ-ចំណីអាហារពីកម្ពុជាទៅកាន់សិង្ហបុរី នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួង។

 
តាមឯកឧត្តម ឃឹម ហ្វីណង់ បានឱ្យដឹងថា ជំនួបនេះបានផ្តោតការពិភាក្សាយ៉ាងសំខាន់លើសក្តានុពលនៃ សហគមន៍កសិកម្មទំនើប ដែលអាចផ្តល់ជូននូវការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា (Contract Farming) ដែលធានាបាននូវការផ្គត់ផ្គង់ក្នុងបរិមាណធំ មានស្ថិរភាព និងមានស្តង់ដារគុណភាពខ្ពស់ ឆ្លើយតបយ៉ាងពេញលេញទៅនឹងលក្ខខណ្ឌតម្រូវផ្នែកសុវត្ថិភាពចំណីអាហាររបស់ប្រទេសសិង្ហបុរី។

ទន្ទឹមនឹងនេះ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរយោបល់អំពីឱកាសនៃកិច្ចសហប្រតិបត្តិការលើសកម្មភាពពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ (Climate Action) សម្រាប់ពេលអនាគតផងដែរ។
សួមជម្រាបថា ជាជំហានបន្ទាប់ គណៈប្រតិភូ SFA នឹងត្រឡប់មកទស្សនកិច្ចនៅកម្ពុជាម្តងទៀត ក្នុងពេលឆាប់ៗនេះ ដើម្បីចុះពិនិត្យផ្ទាល់ដល់ទីតាំងសហគមន៍កសិកម្មទំនើប ព្រមទាំងពន្លឿនកិច្ចសហប្រតិបត្តិការរបស់កម្ពុជាឱ្យកាន់តែឆាប់រហ័ស៕ ដោយ៖ ស្រីពី

មតិយោបល់

កំពុងផ្ទុកមតិយោបល់…