រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ទណ្ឌិត ១៩នាក់ នៅពន្ធនាគារខេត្តត្បូងឃ្មុំ ទទួលបានការបន្ធូរបន្ថយទោស ក្នុងឱកាសបុណ្យឯករាជ្យជាតិ ឆ្នាំ២០២៦

ប៉ៃ សុឃីម

សេចក្តីសង្ខេប

កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ទណ្ឌិត១៩នាក់ ក្នុងនោះស្រី២នាក់ នៅពន្ធនាគារខេត្តត្បូងឃ្មុំ ទទួលបានការបន្ធូរបន្ថយទោសក្នុងឱកាសបុណ្យឯករាជ្យជាតិ។ ទណ្ឌិត១៧នាក់បានបន្ថយទោស៣ខែ ម្នាក់៦ខែ និងម្នាក់ទៀត៩ខែ។

កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ពន្ធនាគារខេត្តត្បូងឃ្មុំ បានរៀបចំពិធីប្រកាសព្រះរាជក្រឹត្យស្ដីពីការបន្ធូរបន្ថយទោស ជូនដល់ទណ្ឌិតដែលមានកែប្រែខ្លួនបានល្អប្រសើរក្នុងអំឡុងពេលអនុវត្តទោស សរុបចំនួន ១៩នាក់ (ស្រី ២នាក់) ក្នុងឱកាសប្រារព្ធពិធីបុណ្យឯករាជ្យជាតិ ឆ្នាំ២០២៦។

ពិធីនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព លោក សួន ទី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ (តំណាង ឯកឧត្តម ងិន ពេជ ព្រះរាជអាជ្ញា) ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពី លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ម៉ុង ម៉េង អ៊ាន់ ប្រធានពន្ធនាគារខេត្តត្បូងឃ្មុំ។

ផ្អែកតាមព្រះរាជក្រឹត្យលេខ នស/រកត/១១២៦/១០៥៥ ចុះថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ការបន្ធូរបន្ថយទោសរួមមាន៖បន្ថយទោស ៣ខែ ចំនួន ១៧នាក់ (ស្រី ១នាក់) បន្ថយទោស ៦ខែ ចំនួន ០១នាក់ (ស្រី ១នាក់)និងបន្ថយទោស ៩ខែ ចំនួន ០១នាក់ (ស្រី ០នាក់)៕ដោយ៖ ប៉ៃ សុឃីម 

រូបភាព ៖ ពន្ធនាគារខេត្តត្បូងឃ្មុំ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…