រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

នាងទេពអប្សរាខ្មែរយាងមកក្រុងប៉េកាំង៖ រឿងខ្លី AI ចិន-កម្ពុជាសហការផលិត «ម៉ោងប៉េកាំងរបស់នាង» ល្បីខ្លាំងនៅកម្ពុជា

អានអត្ថបទដើម

សេចក្តីសង្ខេប

រឿងខ្លី AI ចំនួន៨វគ្គ «ម៉ោងប៉េកាំងរបស់នាង» ដែលផលិតដោយក្រុមការងារភាគីចិន ថ្មីៗនេះបានចាក់ផ្សាយដំណាលគ្នាតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅកម្ពុជា ដោយមានចំនួនទស្សនាសរុបជិត ១០លានដង ហើយទទួលបានការសរសើរពីទស្សនិកជនកម្ពុជា។

រឿងខ្លី AI ចំនួន៨វគ្គ «ម៉ោងប៉េកាំងរបស់នាង» ដែលផលិតដោយក្រុមការងារភាគីចិន ថ្មីៗនេះបានចាក់ផ្សាយដំណាលគ្នាតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅកម្ពុជា ដោយមានចំនួនទស្សនាសរុបជិត ១០លានដង និងទទួលបានការសរសើរពីទស្សនិកជនកម្ពុជា។

រឿងនេះយកនាងទេពអប្សរា ដែលជនជាតិកម្ពុជាស្គាល់ច្បាស់ ធ្វើជាតួឯក និយាយអំពីនាងទេពអប្សរាដែលបានដេកលក់ជិត១០០០ឆ្នាំ ភ្ញាក់ឡើងពីរូបសំណាកសំរិទ្ធ ហើយមកដល់ក្រុងប៉េកាំងសម័យទំនើបដោយអចេតនា។ ដោយនាងមិនចេះនិយាយភាសាចិន ទើបនាងជួបឧបសគ្គគ្រប់ទីកន្លែង ក្រោយមកបានស្គាល់និស្សិតទើបបញ្ចប់ការសិក្សាផ្នែកភាសាខ្មែរម្នាក់ ហើយទាំងពីរនាក់បានទៅទស្សនាវិហារ Yonghegong ប្រាសាទឋានសួគ៌ (Tiantan) និងតំបន់សិល្បៈ 798 ដើម្បីស្វែងរកវិធីឱ្យនាងទេពអប្សរាវិលទៅកាន់ស្រុកកំណើតវិញ។ នៅពិព័រណ៍ពិសេសបុរាណវត្ថុកម្ពុជានៅតំបន់សិល្បៈ 798 នាងទេពអប្សរាបានឃើញរូបសំណាកខ្លួនឯង ទើបយល់ច្បាស់ពីមូលហេតុដែលខ្លួនមកដល់ក្រុងប៉េកាំង។

ខ្សែភាពយន្តបានបញ្ចូលគ្នារវាងគំនូរជីវចល និងតួអង្គក្លែងធ្វើពីមនុស្សពិតដោយ AI ដែលក្រុមការងារភាគីចិនបានពិនិត្យយ៉ាងល្អិតល្អន់លើតួអង្គទេវកថានិងព័ត៌មានលម្អិតនៃវប្បធម៌។ អ្នកប្រើប្រាស់អ៊ីនធឺណិតជនជាតិកម្ពុជាជាច្រើនបានឲ្យដឹងថា រឿងនេះត្រូវបានផលិតដោយយកចិត្តទុកដាក់ និងមានគុណភាពខ្ពស់ តាមរយៈទស្សនវិស័យរបស់នាងទេពអប្សរា ទស្សនិកជនអាចមើលឃើញទិដ្ឋភាពនៃក្រុងប៉េកាំងសម័យទំនើប និងស្គាល់ពីមិត្តភាពដ៏សាមញ្ញ និងស៊ីជម្រៅរវាងប្រជាជនប្រទេសទាំងពីរ។