រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្តេចធិបតី ហ៊ុន ម៉ាណែត បើក «ពិព័រណ៍ផលិតផលខ្មែរ» លើកទី៤ ជំរុញផលិតកម្មក្នុងស្រុក និងបង្កើតការងារ

ប៉ៃ សុឃីម

សេចក្តីសង្ខេប

ផលិតផលជាង ១,០០០ មុខ មកពីសហគ្រាសធុនតូច និងមធ្យម ព្រមទាំងសិប្បកម្មនៅទូទាំង ២៥ រាជធានី-ខេត្ត ត្រូវបានដាក់តាំងបង្ហាញជាង ៣០០ ស្តង់ ក្នុង «ពិព័រណ៍ផលិតផលខ្មែរ» លើកទី៤ ក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» ក្រោមវត្តមានដ៍ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីបើក នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ ថ្លែងក្នុងពិធីបើក ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា និងជាប្រធាន FASMEC បានគូសបញ្ជាក់ថា ពិព័រណ៍រយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦) នេះ មានគោលដៅភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិត អ្នកចែកចាយ អ្នកលក់ដុំ អ្នកលក់រាយ និងអ្នកប្រើប្រាស់ ព្រមទាំងបង្ហាញសក្តានុពល និងគុណភាពផលិតផលខ្មែរដល់មហាជន និងអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស។

ផលិតផលជាង ១,០០០ មុខ មកពីសហគ្រាសធុនតូច និងមធ្យម ព្រមទាំងសិប្បកម្មនៅទូទាំង ២៥ រាជធានី-ខេត្ត ត្រូវបានដាក់តាំងបង្ហាញជាង ៣០០ ស្តង់ ក្នុង «ពិព័រណ៍ផលិតផលខ្មែរ» លើកទី៤ ក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» ក្រោមវត្តមានដ៍ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីបើក នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ថ្លែងក្នុងពិធីបើក ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា និងជាប្រធាន FASMEC បានគូសបញ្ជាក់ថា ពិព័រណ៍រយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦) នេះ មានគោលដៅភ្ជាប់ទំនាក់ទំនងរវាងអ្នកផលិត អ្នកចែកចាយ អ្នកលក់ដុំ អ្នកលក់រាយ និងអ្នកប្រើប្រាស់ ព្រមទាំងបង្ហាញសក្តានុពល និងគុណភាពផលិតផលខ្មែរដល់មហាជន និងអ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស។

លោកក៏បានលើកទឹកចិត្តដល់សហគ្រិនខ្មែរឱ្យចាប់យកឱកាសនេះ ដើម្បីពង្រឹងខ្សែច្រវាក់ផលិតកម្ម ជំរុញការកែច្នៃ លើកកម្ពស់គុណភាព និងពង្រីកទីផ្សារ។ ឧកញ៉ា តែ តាំងប៉ កត់សម្គាល់ថា ការគាំទ្រផលិតផលជាតិយ៉ាងផុសផុសទាំងពីពលរដ្ឋក្នុងស្រុក និងពលរដ្ឋខ្មែរនៅក្រៅប្រទេស គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការជំនួសទំនិញនាំចូល បង្កើតការងារជូនពលករវិលត្រឡប់មកពីក្រៅប្រទេស និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា។
ព្រឹត្តិការណ៍នេះក៏ទទួលបានការចូលរួមគាំទ្រផ្នែកថវិកា និងកម្លាំងកាយចិត្តពីក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធនានា ដើម្បីរួមចំណែកធ្វើឱ្យកម្មវិធីប្រព្រឹត្តទៅយ៉ាងអធិកអធម៕ ដោយ៖ ប៉ៃ សុឃីម