រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

លោក ស សុខា លើកសរសើរសមិទ្ធផល ស.ស.យ.ក. ខេត្ត៣ និងការផ្តល់អាហារូបករណ៍ជិត ៦ពាន់កន្លែង

សេចក្តីសង្ខេប

(ភ្នំពេញ)៖ លោក ស សុខា អនុប្រធាន ស. ស.

(ភ្នំពេញ)៖ លោក ស សុខា អនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានកោតសរសើរចំពោះសមិទ្ធផលការងាររបស់ក្រុមការងារ ស.ស.យ.ក. ទាំង៣ខេត្ត និងក្រុមការងារអាហារូបករណ៍ អភិសន្តិបណ្ឌិត ដែលសម្រេចបានក្នុងរយៈពេលជិតមួយឆ្នាំកន្លងមក លើវិស័យយុវជន សង្គម មនុស្សធម៌ អប់រំ និងអភិវឌ្ឍន៍។
ក្នុងនោះ ស.ស.យ.ក. ខេត្តព្រៃវែង បានដាំកូនឈើចំនួន១ម៉ឺនដើម និងជួយប្រជាពលរដ្ឋជាង២០០គ្រួសារ ខណៈខេត្តបាត់ដំបងសម្រេចបានសកម្មភាពអប់រំ បណ្តុះបណ្តាល និងកីឡា១៣៣លើក។ ចំណែកខេត្តបន្ទាយមានជ័យ បានអនុវត្តការងារសង្គម មនុស្សធម៌ និងបរិស្ថានចំនួន៦៦៥លើក។
លោក ស សុខា បានបញ្ជាក់ថា សកម្មភាពរបស់ ស.ស.យ.ក. ទាំង៣ខេត្ត ក៏បានផ្តោតលើការគាំទ្រការសិក្សារបស់សិស្សថ្នាក់ទី១២ ការបណ្តុះបណ្តាលវិជ្ជាជីវៈ ការជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ ពលរដ្ឋភៀសសឹក និងពលរដ្ឋវិលត្រឡប់ពីប្រទេសថៃ ព្រមទាំងគាំទ្រដល់វីរយុទ្ធជនជួរមុខ។ ដោយឡែក សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ក្រុមការងារអាហារូបករណ៍ អភិសន្តិបណ្ឌិត បានផ្តល់អាហារូបករណ៍ថ្នាក់ជាតិចំនួន៨៧៥កន្លែង ដល់សិស្ស និស្សិតមកពីគ្រួសារជួបការលំបាក។

គិតចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២៦ អាហារូបករណ៍ដែលបានផ្តល់ជូនសរុបមានចំនួន៥.៨៣៧កន្លែង។ លោកបានចាត់ទុកសមិទ្ធផលទាំងនេះថា ជាការរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ព្រមទាំងស្របតាមផែនការយុទ្ធសាស្ត្រយុវជន និងផែនទីបង្ហាញផ្លូវ សហភាពសហព័ន្ធយុវជនកម្ពុជា ២.០ ឆ្ពោះទៅឆ្នាំ២០២៨។

ជាមួយគ្នានេះ កិច្ចប្រជុំរបស់ ស.ស.យ.ក. ខេត្តព្រៃវែង បាត់ដំបង បន្ទាយមានជ័យ និងក្រុមការងារអាហារូបករណ៍ អភិសន្តិបណ្ឌិត នឹងបន្តរហូតដល់រសៀលថ្ងៃដដែល ដោយពិធីបិទស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ កិច្ចប្រជុំនេះក៏មានការពិភាក្សាលើប្រធានបទសំខាន់ៗចំនួន៣ រួមមាន តួនាទីយុវជនក្នុងការជំរុញការអភិវឌ្ឍឃុំ សង្កាត់ អភិបាលកិច្ចឌីជីថល និងការរៀបចំយុទ្ធសាស្ត្រទាក់ទាញការគាំទ្រតាមរយៈមធ្យោបាយផ្ទាល់ និងឌីជីថល ក្រោមទស្សនៈ «រដ្ឋធ្វើរាស្ត្រដឹង រដ្ឋផ្ដល់រាស្ត្រទទួល»៕