រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្ដេច ឃួន សុដារី ដឹកនាំគណៈប្រតិភូសភានិវត្តន៍មកដល់មាតុប្រទេសវិញប្រកបដោយជោគជ័យ ក្រោយនាំបញ្ហាពលរដ្ឋភៀសសឹកជាង ២ម៉ឺននាក់ ទៅកាន់វេទិកា AIPA លើកទី៤៧

ស្តាប់ព័ត៌មាន2:13

សេចក្តីសង្ខេប

នៅរាត្រីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា និវត្តន៍មកដល់មាតុប្រទេសវិញប្រកបដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់បេសកកម្មចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៧ នៅប្រទេសហ្វីលីពីន។ យោងតាមការផ្សាយរបស់Bayon Radio ជោគជ័យដ៏ធំធេងនៃដំណើរទស្សនកិច្ចនេះ គឺសភាកម្ពុជាបានជំរុញឱ្យមហាសន្និបាតទាំងមូលបានដឹងឮពីស្ថានភាពទុក្ខលំបាករបស់ពលរដ្ឋភៀសសឹកកម្ពុជាជាង ២ម៉ឺននាក់ ដែលមិនទាន់បានវិលត្រឡប់ទៅលំនៅឋានវិញ ព្រមទាំងជំរុញឱ្យភាគីពាក់ព័ន្ធគោរព និងអនុវត្តដោយស្មោះត្រង់នូវបទឈប់បាញ់ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ សេចក្ដីថ្លែងការណ៍រួម កុងសង់ស៊ីសហ្វូសៀន (Fuxian Consensus) និងស្មារតីនៃទីក្រុងសេប៊ូ។

នៅរាត្រីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា និវត្តន៍មកដល់មាតុប្រទេសវិញប្រកបដោយសុវត្ថិភាព បន្ទាប់ពីបញ្ចប់បេសកកម្មចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៧ នៅប្រទេសហ្វីលីពីន។យោងតាមការផ្សាយរបស់Bayon Radio

ជោគជ័យដ៏ធំធេងនៃដំណើរទស្សនកិច្ចនេះ គឺសភាកម្ពុជាបានជំរុញឱ្យមហាសន្និបាតទាំងមូលបានដឹងឮពីស្ថានភាពទុក្ខលំបាករបស់ពលរដ្ឋភៀសសឹកកម្ពុជាជាង ២ម៉ឺននាក់ ដែលមិនទាន់បានវិលត្រឡប់ទៅលំនៅឋានវិញ ព្រមទាំងជំរុញឱ្យភាគីពាក់ព័ន្ធគោរព និងអនុវត្តដោយស្មោះត្រង់នូវបទឈប់បាញ់ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ សេចក្ដីថ្លែងការណ៍រួម កុងសង់ស៊ីសហ្វូសៀន (Fuxian Consensus) និងស្មារតីនៃទីក្រុងសេប៊ូ។

ក្រៅពីការលើកឡើងពីបញ្ហាមនុស្សធម៌ និងសន្តិភាព វត្តមានរបស់គណៈប្រតិភូសភាកម្ពុជានៅក្នុងវេទិកាសភាប្រចាំតំបន់អាស៊ីអាគ្នេយ៍នេះ ក៏បានពង្រឹង និងពង្រីកចំណងការទូតសភាក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគីយ៉ាងសកម្ម ដើម្បីទាក់ទាញផលប្រយោជន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ និងការផ្សារភ្ជាប់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។ ទន្ទឹមនឹងនេះ មហាសន្និបាត AIPA លើកទី៤៧ ក៏បានប្រារព្ធខួបលើកទី៥០ នៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ដោយសង្កត់ធ្ងន់លើការដោះស្រាយជម្លោះដោយសន្តិវិធី ការគោរពអធិបតេយ្យភាព បូរណភាពទឹកដី និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងដែរ។

គួរបញ្ជាក់ថា នៅក្នុងមហាសន្និបាតលើកទី៤៧ នេះ អាយប៉ា (AIPA) បានសម្រេចបញ្ចូលរដ្ឋសភានៃសាធារណរដ្ឋទីម័រឡេស្ត ជាសមាជិកពេញសិទ្ធិទី១១ រួមជាមួយបណ្ដាប្រទេសសមាជិកអាស៊ានទាំង ១០ ផ្សេងទៀត។ មុននឹងបិទបញ្ចប់កិច្ចប្រជុំ ប្រទេសហ្វីលីពីនដែលជាម្ចាស់ផ្ទះ បានប្រគល់ទង់អាយប៉ាជូនដល់ ឯកឧត្តម Seah Kian Peng ប្រធានរដ្ឋសភាសិង្ហបុរី ដើម្បីបន្តវេនធ្វើជាប្រធាន និងរៀបចំមហាសន្និបាតអាយប៉ាលើកទី៤៨ នៅក្នុងឆ្នាំ២០២៧ ខាងមុខ៕ ដោយ៖ស្រីពី