រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឯកឧត្តម ម៉ៅ ធនិន និងលោកជំទាវ ជួបសំណេះសំណាល និងនាំអំណោយជូនកីឡាករទូក២២ ទូក មុនពិធីប្រណាំងទូកងនៅខេត្តកំពត

ប៉ៃ សុឃីម
ស្តាប់ព័ត៌មាន1:00

សេចក្តីសង្ខេប

បន្ទាប់ពីបញ្ចប់កម្មវិធីជួបសំណេះសំណាលជាមួយប្រតិបត្តិករទេសចរណ៍ សេវាករវិស័យឯកជន និងត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំពិធីប្រណាំងទូក នៅសាលប្រជុំសន្និសីទបូកគោ សាលាខេត្តកំពត នៅល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ បានបន្តអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងលើកទឹកចិត្តដល់ក្រុមកីឡាករទូក។ នៅក្នុងឱកាសនោះ ឯកឧត្តម និងលោកជំទាវ ក៏បាននាំយកសម្ភារៈ និងថវិកា ផ្តល់ជូនក្រុមកីឡាករទូកសរុបចំនួន ២២ ទូក ដែលកំពុងត្រៀមខ្លួនចូលរួមប្រកួតក្នុងពិធីប្រណាំងទូកងប្រពៃណីខេត្តកំពត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ និងទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីជំរុញស្មារតី និងត្រៀមលក្ខណៈឱ្យបានរួចរាល់សម្រាប់ការប្រកួតប្រកបដោយភាពជោគជ័យ និងរក្សាបាននូវប្រពៃណីជាតិដ៏ល្អផូរផង់៕

បន្ទាប់ពីបញ្ចប់កម្មវិធីជួបសំណេះសំណាលជាមួយប្រតិបត្តិករទេសចរណ៍ សេវាករវិស័យឯកជន និងត្រួតពិនិត្យវឌ្ឍនភាពការងាររៀបចំពិធីប្រណាំងទូក នៅសាលប្រជុំសន្និសីទបូកគោ សាលាខេត្តកំពត នៅល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងលោកជំទាវ បានបន្តអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងលើកទឹកចិត្តដល់ក្រុមកីឡាករទូក។

នៅក្នុងឱកាសនោះ ឯកឧត្តម និងលោកជំទាវ ក៏បាននាំយកសម្ភារៈ និងថវិកា ផ្តល់ជូនក្រុមកីឡាករទូកសរុបចំនួន ២២ ទូក ដែលកំពុងត្រៀមខ្លួនចូលរួមប្រកួតក្នុងពិធីប្រណាំងទូកងប្រពៃណីខេត្តកំពត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ និងទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ ដើម្បីជំរុញស្មារតី និងត្រៀមលក្ខណៈឱ្យបានរួចរាល់សម្រាប់ការប្រកួតប្រកបដោយភាពជោគជ័យ និងរក្សាបាននូវប្រពៃណីជាតិដ៏ល្អផូរផង់៕ ដោយ៖ ប៉ៃ សុឃីម