រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនពលរដ្ឋងាយរងគ្រោះជាង ១ពាន់គ្រួសារ និងអ្នកជំងឺ នៅខេត្តពោធិ៍សាត់

ស្តាប់ព័ត៌មាន1:24

សេចក្តីសង្ខេប

នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ១.០២០ គ្រួសារ មកពី ៧ ស្រុក/ក្រុង ក្នុងខេត្តពោធិ៍សាត់។ ក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត ក៏បានបន្តអញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺចំនួន ៣៥០ នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ផងដែរ។

នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ១.០២០ គ្រួសារ មកពី ៧ ស្រុក/ក្រុង ក្នុងខេត្តពោធិ៍សាត់។ ក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត ក៏បានបន្តអញ្ជើញចុះសួរសុខទុក្ខអ្នកជំងឺចំនួន ៣៥០ នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ផងដែរ។យោងតាមផេកផ្លូវការរបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា។

សកម្មភាពមនុស្សធម៌នេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីតួនាទីរបស់កាកបាទក្រហមកម្ពុជា ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌ ដែលតែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ដោយមិនប្រកាន់និន្នាការ ឬស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។គួរបញ្ជាក់ថា ស្បៀង និងសម្ភារដែលត្រូវបាននាំយកមកចែកជូនដើម្បីជួយសម្រាលការលំបាករបស់បងប្អូនប្រជាពលរដ្ឋនាពេលនេះ គឺបានមកពីទឹកចិត្តសប្បុរសធម៌របស់សប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលបានចូលរួមឧបត្ថម្ភជាស្បៀង សម្ភារ និងថវិកាជូនដល់កាកបាទក្រហមកម្ពុជា សម្រាប់បន្តបេសកកម្មជួយសង្គ្រោះពលរដ្ឋដែលកំពុងជួបការលំបាក៕ ដោយ៖ស្រីពី