រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹកខេត្តព្រះសីហនុ ពង្រឹងសុវត្ថិភាពជូនភ្ញៀវទេសចរធ្វើដំណើរកម្សាន្តតាមបណ្ដាកោះ ក្នុងឱកាសពិធីបុណ្យអុំទូក

ប៉ៃ សុឃីម
ស្តាប់ព័ត៌មាន1:46

សេចក្តីសង្ខេប

លោកវរសេនីយ៍ឯក ខឹម សុផល នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹកខេត្តព្រះសីហនុ បានឱ្យដឹងថា ដោយអនុវត្តតាមការដឹកនាំផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ព្រមទាំងការចង្អុលណែនាំរបស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹកខេត្តព្រះសីហនុ បានយកចិត្តទុកដាក់សម្របសម្រួល និងផ្តល់សេវាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរចេញពីកំពង់ផែទេសចរណ៍ក្រុងព្រះសីហនុ ឆ្ពោះទៅកម្សាន្តតាមបណ្ដាកោះនានាក្នុងខេត្ត។ ក្នុងការបំពេញភារកិច្ចនេះ កម្លាំងនគរបាលបានចុះត្រួតពិនិត្យជាប្រចាំលើសុវត្ថិភាពមធ្យោបាយធ្វើដំណើរតាមផ្លូវទឹក ព្រមទាំងយកចិត្តទុកដាក់លើសុវត្ថិភាពរបស់ភ្ញៀវទេសចរទាំងមុនពេលចេញដំណើរ និងក្នុងអំឡុងពេលធ្វើដំណើរ ដើម្បីធានាឱ្យការធ្វើដំណើរកម្សាន្តប្រព្រឹត្តទៅដោយរលូន និងមានសុវត្ថិភាព។

លោកវរសេនីយ៍ឯក ខឹម សុផល នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹកខេត្តព្រះសីហនុ បានឱ្យដឹងថា ដោយអនុវត្តតាមការដឹកនាំផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ព្រមទាំងការចង្អុលណែនាំរបស់ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹកខេត្តព្រះសីហនុ បានយកចិត្តទុកដាក់សម្របសម្រួល និងផ្តល់សេវាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរចេញពីកំពង់ផែទេសចរណ៍ក្រុងព្រះសីហនុ ឆ្ពោះទៅកម្សាន្តតាមបណ្ដាកោះនានាក្នុងខេត្ត។

កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹកខេត្តព្រះសីហនុ ពង្រឹងសុវត្ថិភាពជូនភ្ញៀវទេសចរធ្វើដំណើរកម្សាន្តតាមបណ្ដាកោះ ក្នុងឱកាសពិធីបុណ្យអុំទូក

កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹកខេត្តព្រះសីហនុ ពង្រឹងសុវត្ថិភាពជូនភ្ញៀវទេសចរធ្វើដំណើរកម្សាន្តតាមបណ្ដាកោះ ក្នុងឱកាសពិធីបុណ្យអុំទូក

ក្នុងការបំពេញភារកិច្ចនេះ កម្លាំងនគរបាលបានចុះត្រួតពិនិត្យជាប្រចាំលើសុវត្ថិភាពមធ្យោបាយធ្វើដំណើរតាមផ្លូវទឹក ព្រមទាំងយកចិត្តទុកដាក់លើសុវត្ថិភាពរបស់ភ្ញៀវទេសចរទាំងមុនពេលចេញដំណើរ និងក្នុងអំឡុងពេលធ្វើដំណើរ ដើម្បីធានាឱ្យការធ្វើដំណើរកម្សាន្តប្រព្រឹត្តទៅដោយរលូន និងមានសុវត្ថិភាព។
20261124145703_2qg9sx6s5b.jpg
ជាពិសេស ក្នុងឱកាសពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ដែលមានប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករនាំគ្នាធ្វើដំណើរទៅកម្សាន្តតាមបណ្ដាកោះនានា កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹកបានបង្កើនការយកចិត្តទុកដាក់ក្នុងការសម្របសម្រួល និងត្រួតពិនិត្យសុវត្ថិភាព ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ និងធានាសុវត្ថិភាពជូនភ្ញៀវទេសចរគ្រប់រូប។
20261124145722_0vrw8pd5wv.jpg
សកម្មភាពនេះបង្ហាញពីការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់របស់កម្លាំងនគរបាលចរាចរណ៍ផ្លូវទឹកខេត្តព្រះសីហនុ ក្នុងការបម្រើប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ព្រមទាំងចូលរួមលើកកម្ពស់សុវត្ថិភាព និងភាពទាក់ទាញនៃវិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុ៕ ដោយ៖  ប៉ៃ សុឃីម

20261124145736_npj8wuy1wl.jpg