ខេត្តព្រះសីហនុ ៖ ក្នុងឱកាសថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ខេត្តព្រះសីហនុទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានធ្វើដំណើរមកលេងកម្សាន្តយ៉ាងច្រើនកុះករ ទាំងនៅតាមតំបន់ឆ្នេរ បណ្ដាកោះ និងរមណីយដ្ឋានទេសចរណ៍នានាក្នុងខេត្ត។


ជាមួយគ្នានេះ កម្លាំងសមត្ថកិច្ចនគរបាល កងរាជអាវុធហត្ថ និងអង្គភាពពាក់ព័ន្ធ បាននិងកំពុងយកចិត្តទុកដាក់អនុវត្តការងាររក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ ជាពិសេសនៅតាមគោលដៅទេសចរណ៍ និងតំបន់កម្សាន្តនានា ដើម្បីធានាឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចដើរលេងកម្សាន្តប្រកបដោយភាពសប្បាយរីករាយ និងសុវត្ថិភាព៕អត្ថបទ៖ ប៉ៃ សុឃីម
រូបភាព៖ ឡាយ ចាន់ដា -កែវ ដារ៉ា

























