អ្នកចម្រៀងស្រីដ៏ល្បីរបស់ថៃ Namkhaeng Thipphawan ត្រូវបានគេបៀតបៀនក្នុងកម្មវិធីសម្តែងមួយនាពេលថ្មីៗនេះ នៅស្រុក Ban Bueng ខេត្តឈូនបុរី ហើយដោយកំហឹង នាងបានលើកជើងទាត់ចំមុខបុរសពាក់ព័ន្ធ។
គេដឹងថា នៅពេលនោះ Namkhaeng កំពុងឱនខ្លួននៅមុខឆាក ចាប់ដៃរាក់ទាក់ជាមួយអ្នកគាំទ្រ ស្រាប់តែបុរសម្នាក់បានឆ្លៀតពេលភាពច្របូកច្របល់ ចូលទៅជិតគែមឆាក ហើយលូកដៃចាប់ដើមទ្រូងនាងយ៉ាងខ្លាំង។
ក្រោយហេតុការណ៍កើតឡើង ប៉ូលិស និងសន្តិសុខកម្មវិធីនៅនឹងកន្លែង បានគ្រប់គ្រងបុរសនោះភ្លាមៗ។ បុរសនោះបានបង្ហាញការសោកស្តាយ ហើយលើកដៃសំពះសុំទោសអ្នកចម្រៀង។ ដោយមិនអាចទ្រាំបាន Namkhaeng បានលើកជើងទាត់ចំមុខបុរសនោះ។
ក្រោយមក Namkhaeng បានបង្ហោះវីដេអូហេតុការណ៍នៅលើបណ្តាញសង្គមផ្ទាល់ខ្លួន ដោយសរសេរថា៖ «សុំទោស ប៉ុន្តែខ្ញុំពិតជាទ្រាំមិនបាន»។ បន្ទាប់មក វីដេអូនេះត្រូវបានគេចែករំលែកនៅលើអ៊ីនធឺណិត។
Namkhaeng Thipphawan ល្បីល្បាញតាមរយៈបទចម្រៀង «หลอยมาหาแหน่» ដែលមានចំនួនដងនៃការចាក់ស្តាប់លើសពី ១៤ លានដង ក្នុងរយៈពេលពីរសប្តាហ៍ក្រោយការចេញផ្សាយ។ បច្ចុប្បន្ន មិនទាន់មានព័ត៌មានបន្ថែមអំពីថាតើបុរសនោះនឹងត្រូវទទួលខុសត្រូវឬយ៉ាងណា និងព័ត៌មានលម្អិតអំពីកម្មវិធីប្រគុំតន្ត្រីដែលកើតហេតុនោះទេ។







