រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា-វៀតណាម ជំរុញកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីពង្រឹងវិស័យទេសចរណ៍

ប៉ៃ សុឃីម
ស្តាប់ព័ត៌មាន2:29

សេចក្តីសង្ខេប

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកសាស្រ្តាចារ្យបណ្ឌិត Bui Duc Tho នាយក NEU បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្សវិស័យទេសចរណ៍ និងជំរុញការរៀបចំ MoU ក្នុងឱកាសកិច្ចប្រជុំកំពូលអេកម៉ិក លើកទី១១។

ក្រសួងទេសចរណ៍កម្ពុជា និងសាកលវិទ្យាល័យសេដ្ឋកិច្ចជាតិវៀតណាម (NEU) បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ។ការឯកភាពនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោកសាស្រ្តាចារ្យបណ្ឌិត Bui Duc Tho នាយកសាកលវិទ្យាល័យជាតិសេដ្ឋកិច្ច (NEU) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងសហការី ក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រីអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអេកម៉ិក លើកទី១១ និងកិច្ចប្រជុំកំពូល CLMV លើកទី១២។ ក្នុងជំនួបនេះ នាយកសាកលវិទ្យាល័យបានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានអញ្ជើញធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យ ព្រមទាំងបានបង្ហាញពីតួនាទីរបស់ស្ថាប័នក្នុងការបណ្តុះបណ្តាលនិស្សិត និងអភិវឌ្ឍធនធានមនុស្សសម្រាប់វិស័យទេសចរណ៍វៀតណាម។

កម្ពុជា-វៀតណាម ជំរុញកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីពង្រឹងវិស័យទេសចរណ៍

កម្ពុជា-វៀតណាម ជំរុញកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីពង្រឹងវិស័យទេសចរណ៍

កម្ពុជា-វៀតណាម ជំរុញកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីពង្រឹងវិស័យទេសចរណ៍

ជាមួយគ្នានេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានស្នើឱ្យភាគីវៀតណាមពិនិត្យលទ្ធភាពបង្កើតក្របខណ្ឌសហប្រតិបត្តិការតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើការបណ្តុះបណ្តាលជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច ការរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលខ្លី និងទស្សនកិច្ចសិក្សាសម្រាប់មន្ត្រីក្រសួងទេសចរណ៍កម្ពុជា ពាក់ព័ន្ធនឹងការគ្រប់គ្រង ស្ថិតិ និងផែនការយុទ្ធសាស្ត្រទេសចរណ៍។ សំណើនេះក៏រួមបញ្ចូលការផ្តល់អាហារូបករណ៍ កម្មវិធីផ្លាស់ប្តូរការសិក្សា កម្មសិក្សានៅវៀតណាម ព្រមទាំងការរៀបចំកម្មវិធី Summer Course សិក្ខាសាលា និងសន្និសីទរួមគ្នា ដើម្បីផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍។ 

កម្ពុជា-វៀតណាម ជំរុញកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីពង្រឹងវិស័យទេសចរណ៍

20261129122806_yqy6kuqf8q.jpg

ជាលទ្ធផល ភាគីទាំងពីរបានឯកភាពជំរុញការរៀបចំ MoU ដែលអាចចុះហត្ថលេខានាពេលខាងមុខ ព្រមទាំងសហការរៀបចំវគ្គបណ្តុះបណ្តាល ទស្សនកិច្ចសិក្សា និងសិក្ខាសាលាស្រាវជ្រាវរួមគ្នា ដើម្បីពង្រឹងសមត្ថភាពធនធានមនុស្ស និងជំរុញការតភ្ជាប់ទេសចរណ៍រវាងប្រទេសទាំងពីរ។

កម្ពុជា-វៀតណាម ជំរុញកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីពង្រឹងវិស័យទេសចរណ៍

កម្ពុជា-វៀតណាម ជំរុញកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីពង្រឹងវិស័យទេសចរណ៍គួរបញ្ជាក់ថា សាកលវិទ្យាល័យសេដ្ឋកិច្ចជាតិវៀតណាម ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៦ និងប្រារព្ធខួបលើកទី៧០ នៅឆ្នាំ២០២៦នេះ។ សាកលវិទ្យាល័យនេះត្រូវបានចាត់ទុកជាគ្រឹះស្ថានអប់រំឈានមុខគេមួយនៅប្រទេសវៀតណាម ដោយបច្ចុប្បន្នមានសិស្ស-និស្សិតប្រមាណ ៤០.០០០នាក់ កំពុងសិក្សាលើជំនាញផ្សេងៗ ខណៈនិស្សិតកម្ពុជាមានប្រមាណ ១០០នាក់ បានចុះឈ្មោះចូលរៀនជារៀងរាល់ឆ្នាំ៕ ដោយ៖ សុភ័ក្រ្ត

20261129122314_cqjtfolmw8.jpg

អត្ថបទមុនៗក្នុងផ្នែកនេះ