រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កងកម្លាំង បានជម្លៀសប្រជាពលរដ្ឋ ទៅកាន់ទីទួលមានសុវត្ថិភាព ដោយរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង

សេចក្តីសង្ខេប

កងទ័ពជើងទឹកបានប្រើរថយន្ត និងទូកម៉ាស៊ីនជួយជម្លៀសប្រជាពលរដ្ឋ គ្រួសារយោធិន និងទ្រព្យសម្បត្តិពីភូមិអុង សង្កាត់រាម ទៅកន្លែងខ្ពស់មានសុវត្ថិភាព បន្ទាប់ពីភ្លៀងបន្តធ្លាក់បណ្ដាលឱ្យលិចផ្ទះ។

តាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមនាវីឯក មេបញ្ជាការកងទ័ពជើងទឹក ឯកឧត្តម ឧត្តមនាវីទោ ម៉ី ឌីណា មេបញ្ជាការមូលដ្ឋានសមុទ្ររាម និង ឯកឧត្តម ឧត្តមនាវីត្រី ជើង ឆាយ នាយកវិទ្យាស្ថានកងទ័ពជើងទឹក បានចាត់តាំងកម្លាំង រថយន្ត និងអូប័រ ចុះជួយចម្លង និងជម្លៀសប្រជាពលរដ្ឋ គ្រួសារកងទ័ព និងទ្រព្យសម្បត្តិ ទៅកាន់ទីទួលមានសុវត្ថិភាព ដើម្បីការពារពីករណីគ្រោះថ្នាក់ផ្សេងដោយជំនន់ទឹកភ្លៀង។ ដោយសារទឹកភ្លៀងបន្តធ្លាក់ឥតឈប់ បានធ្វើឱ្យផ្ទះសំបែងប្រជាពលរដ្ឋបានជន់លិច នៅភូមិអុង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

សូមជម្រាបដែរថា ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានជំរុញឲ្យមន្ទីរពាក់ព័ន្ធពន្លឿនវិធានការសម្អាតទឹក និងកាត់បន្ថយផលប៉ះពាល់ដោយទឹកជំនន់ជូនប្រជាពលរដ្ឋ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…