រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សត្វ«ឆ្កែចចក» ចំនួន៤ក្បាល ត្រូវបានប្រជាពលរដ្ឋសម្លាប់ ខណៈវាចេញមកខាំបណ្ដាឱ្យមានរងរបួស

សេចក្តីសង្ខេប

សត្វឆ្កែចចក៤ក្បាលត្រូវបានអ្នកភូមិសម្លាប់នៅស្រុកមោងឫស្សី ក្រោយវាចូលភូមិ និងខាំបង្ករបួស ខណៈទឹកទន្លេសាបលិចទីជម្រករបស់វា តាមសេចក្ដីរាយការណ៍។

នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង សត្វ«ឆ្កែចចក» ចំនួន៤ក្បាល ត្រូវបានប្រជាពលរដ្ឋសម្លាប់ជាបន្តបន្ទាប់ដោយ ពួកវាបែកហ្វូងរត់ចេញពីព្រៃរនាមចូលភូមិពលរដ្ឋ បានខាំពលរដ្ឋបណ្ដាឱ្យរងរបួស ខណៈបឹងទន្លេសាបបានលិចទីកន្លែងដែលពួកវារស់នៅ។

សត្វ «ឆ្កែចចក» ស្ថិតក្នុងក្រុមប្រភេទមានដោយបង្គួរ និងបានចុះក្នុងបញ្ជីក្រហម IUCN (LC) ជាប្រភេទរងគ្រោះថ្នាក់តិចតួច។ ឆ្កែចចកកំពុងរងគ្រោះដោយសារការទាក់ចាប់ និងបាត់បង់ជម្រកដែលធ្លាប់តែរកចំណី និងរស់នៅ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…