សហរដ្ឋអាម៉េរិក បានស្វាគមន៍ចំពោះការដោះលែងទាហានកម្ពុជាចំនួន ១៨នាក់ ដោយភាគីថៃ ដែលនេះគឺជាជំហានវិជ្ជមានមួយឆ្ពោះទៅរកការកសាងទំនាក់ទំនងជាប្រទេសជិតខាង និងទំនុកចិត្តឡើងវិញ។ អាម៉េរិក បន្ថែមថាខ្លួនបានត្រៀមខ្លួនជាស្រេចក្នុងការគាំទ្រដល់រដ្ឋាភិបាលកម្ពុជា និងថៃ ខណៈដែលប្រទេសទាំងពីរបន្តអនុវត្តវិធានការសំខាន់ៗ ដែលបានព្រមព្រៀងគ្នានៅក្នុងសេចក្តីថ្លែងការណ៍រួម កាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៥កន្លង៕
ដោយ៖ ចិន្តា ទីទិ







