ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «ទោះជាយូរបន្តិច ប៉ុន្តែយើងមិនដែលភ្លេចបងប្អូនទេ»

KPS99TV

សេចក្តីសង្ខេប

សម្តេច ហ៊ុន ម៉ាណែត បានជួបកងទ័ព ១៨ នាក់ដែលថៃដោះលែងកាលពីថ្ងៃទី៣១ ខែធ្នូ ហើយបញ្ជាក់ថា រដ្ឋាភិបាលបានបំពេញកាតព្វកិច្ចធានាអាយុជីវិត សុខសុវត្ថិភាព និងសេរីភាពរបស់ពួកគេ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញជួបជាមួយវិរៈកងទ័ពទាំង១៨នាក់ដែលទើបត្រូវបានភាគីថៃ ដោះលែងមកវិញ។ តាមរយៈសំណេរនៅលើបណ្តាញសង្គមប្រមុខរាជរដ្ឋាភិបាលបានលើកឡើងថា «ទោះជាយូរបន្តិច ប៉ុន្តែយើងមិនដែលភ្លេចបងប្អូនទេ» ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងរបស់សម្តេចធិបតី៖

ទោះជាយូរបន្តិច ប៉ុន្តែយើងមិនដែលភ្លេចបងប្អូនទេ

ថ្ងៃនេះរាជរដ្ឋាភិបាលបានបំពេញកាតព្វកិច្ចសំខាន់ៗទាំងបីសម្រាប់ បងប្អូនវីរៈយុទ្ឋជនទាំង ១៨រូប ដែលយើងបានកំណត់ដាក់ចេញភ្លាមចាប់តាំងពីថ្ងៃ ដែលបងប្អូនត្រូវបានចាប់ខ្លួននៅថ្ងៃទី ២៩ កក្កដា ២០២៥ (១៥៥ថ្ងៃគត់)។ កាតព្វកិច្ចសំខាន់ទាំងបីនោះគឺ៖ ១) ការធានាអាយុជីវិត, ២) ការធានាសុខសុវត្ថិភាព, និង ៣) ការស្វែងរកសេរីភាព ជូនបងប្អូន។ សូមអបអរសាទរចំពោះការទទួលបាននូវសេរីភាព វិលត្រលប់មកជួបជុំគ្រួសារវិញរបស់បងប្អូនវីរៈយុទ្ធជនទាំង១៨រូប៕

ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…