ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចុះពិនិត្យមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដោយមិនជូនដំណឹងជាមុន ដើម្បីសង្កេតផ្ទាល់លើគុណភាពសេវាសុខាភិបាល

KPS99TVសរសេរ:ប៉ៃ សុឃីម

សេចក្តីសង្ខេប

រដ្ឋមន្ត្រីសុខាភិបាល ឈាង រ៉ា បានចុះពិនិត្យមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ដោយមិនជូនដំណឹងជាមុន កាលពីថ្ងៃទី៣១ ខែធ្នូ ដោយលើកឡើងពីអាទិភាពគុណភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរនៃសេវា។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានកោតសរសើរ និងលើកទឹកចិត្តដល់ក្រុមការងារសុខាភិបាលទាំងអស់ ព្រមទាំងបានបញ្ជាក់ថា គុណភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរនៃសេវាសុខាភិបាល សម្រាប់មាតា ទារក និងកុមារ គឺជាអាទិភាពចម្បងរបស់ប្រព័ន្ធសុខាភិបាលជាតិ។

ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានមានប្រសាសន៍ដូច្នេះ កាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ ក្នុងឱកាសអញ្ជើញចុះពិនិត្យដោយមិនជូនដំណឹងជាមុន នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក (មន្ទីរពេទ្យការពារមាតា និងទារក) ដើម្បីសង្កេតផ្ទាល់លើគុណភាពសេវាសុខាភិបាល ដែលកំពុងបម្រើជូនប្រជាពលរដ្ឋ។

ការចុះពិនិត្យរបស់ឯកឧត្តមរដ្ឋមន្ត្រីនាពេលនេះ បានបង្ហាញពីការពេញចិត្តរបស់ក្រុមគ្រួសារ និងអ្នកជំងឺ ជាពិសេសលើចំណុចសំខាន់ៗមួយចំនួន ដូចជា គុណភាពនៃការព្យាបាល អនាម័យ ភាពងាយស្រួលក្នុងការទទួលបានសេវា ដោយមានសមធម៌ ការយកចិត្តទុកដាក់ វិជ្ជាជីវៈ និងទំនួលខុសត្រូវរបស់បុគ្គលិកសុខាភិបាល ក្នុងការថែទាំ និងព្យាបាលអ្នកជំងឺជាដើម៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…