រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ថៃអះអាងថាមិនបានឈ្លានពានកម្ពុជាទេ គ្រាន់តែដណ្ដើមយកតំបន់ដែលត្រូវកាន់កាប់មកវិញប៉ុណ្ណោះ

KPS99TVអានអត្ថបទដើម

សេចក្តីសង្ខេប

ថែមទាំងនិយាយថា កម្ពុជាយល់ច្រឡំជានិច្ច……

ថៃអះអាងថាមិនបានឈ្លានពានកម្ពុជាទេ គ្រាន់តែដណ្ដើមយកតំបន់ដែលត្រូវកាន់កាប់មកវិញប៉ុណ្ណោះ

កងទ័ពជើងគោកថៃបាននិយាយថា ថៃបាន «ដណ្ដើមយកមកវិញនូវតំបន់ព្រំដែនដែលកម្ពុជាបានកាន់កាប់អស់ច្រើនទសវត្សរ៍» ហើយមិនបានឈ្លានពានកម្ពុជាដូចដែលភ្នំពេញអះអាងនោះទេ។

សារព័ត៌មាន Bangkok Post បានរាយការណ៍នៅថ្ងៃនេះថា ឧត្តមសេនីយ៍ត្រី វិនថៃ សុវ៉ារី អ្នកនាំពាក្យកងទ័ពជើងគោកថៃ បាននិយាយកាលពីល្ងាចម្សិលមិញថា ថៃមិនបានរំលោភទឹកដីកម្ពុជា ដូចដែលក្រសួងការបរទេសកម្ពុជាអះអាងនោះទេ។

20260104114917_dbnbiait4o.png

នាយករដ្ឋមន្ត្រីថៃ អានុទីន នាពេលថ្មីៗនេះនៅតំបន់ព្រំដែន

អ្នកនាំពាក្យបាននិយាយថា៖ «អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ កម្ពុជាប្រហែលជាបានយល់ច្រឡំអំពីស្ថានភាពព្រំដែនថៃ-កម្ពុជា។ កម្ពុជាបានទន្ទ្រានទឹកដីថៃ តាមរយៈការដាក់ពង្រាយកងទ័ព និងបង្កើតមូលដ្ឋានយោធា ហើយបានគាំទ្រការសាងសង់ផ្ទះ អគារ និងតំបន់លំនៅដ្ឋាននៅតំបន់ជាច្រើនរបស់ថៃ។ ថៃបានដាក់ការតវ៉ាជាងរយលើករួចមកហើយ ចំពោះសកម្មភាពទាំងនេះរបស់កម្ពុជា។»

លោកបាននិយាយថា ប្រតិបត្តិការយោធារបស់ថៃនៅតំបន់ព្រំដែន នៅតែប្រព្រឹត្តទៅ «ក្នុងដែនទឹកដីថៃ»។

«កម្ពុជាបានទន្ទ្រានផ្នែកខ្លះនៃទឹកដីថៃអស់រយៈពេលយូរមកហើយ ហើយបានយល់ខុសថាតំបន់ទាំងនេះជាទឹកដីរបស់ខ្លួន។ កម្ពុជាបានទទួលស្គាល់រួចហើយថា តំបន់ទាំងនេះជាទឹកដីស្ថិតក្រោមអធិបតេយ្យភាពថៃ» នេះជាសម្ដីរបស់ឧត្តមសេនីយ៍ត្រី វិនថៃ។

អត្ថបទមុនៗក្នុងផ្នែកនេះ