រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ចូលប្លន់ទូរមាសក្នុងផ្សារទាំងកណ្ដាលថ្ងៃ នៅផ្សារលើធំថ្មី ខេត្តសៀមរាប បណ្តាលឲ្យមានការភ្ញាក់ផ្អើលមិនធ្លាប់មាន

KPS99TVអត្ថបទដើមក្នុងបណ្ណសារ · មិនទាន់មានការបកប្រែ

នៅខេត្តសៀមរាប៖ មានករណីបុរសម្នាក់បានចូលប្លន់ទូរមាសក្នុងផ្សារទាំងកណ្ដាលថ្ងៃ នៅផ្សារលើធំថ្មី ខេត្តសៀមរាប ដោយធ្វើសកម្មភាពវាយទូរយកគ្រឿងអលង្ការបាន ៣ខ្សែ កាលពីវេលាម៉ោងប្រមាណ ១៤:៥២នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ តែត្រូវសមត្ថកិច្ចចាប់ខ្លួនជនល្មើសបានភ្លាមៗ បណ្តាលឲ្យមានការភ្ញាក់ផ្អើលមិនធ្លាប់មាន។ ភ្លាមៗក្រោយកើតហេតុ ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ បានរាយការណ៍ទៅ លេខទូរសព្ទបន្ទាន់ (Hotline) 1296 របស់កងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីសុំកិច្ចអន្តរាគមន៍។

កម្លាំងអាវុធហត្ថក្រុងសៀមរាប និងកម្លាំងការិយាល័យជំនាញ បន្ទាប់ពីទទួលបានព័ត៌មាន បានចេញអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យ ១នាក់ ដកហូតវត្ថុតាង ម៉ូតូ ១គ្រឿង ទូរសព្ទ១គ្រឿង ញញួរ១ដើម កាំបិតតាំងតោ១ដើម លោហធាតុពណ៌លឿងចំនួន ៣ខ្សែ បញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្ដសៀមរាប ដើម្បីអនុវត្ដតាមនីតិវិធី ព្រមទាំងបានប្រគល់ខ្សែដៃផ្លាកទីន ជូនជនរងគ្រោះវិញផងដែរ។

ចំពោះជនសង្ស័យឈ្មោះ ឡេ សុភ័ក្រ ភេទប្រុស អាយុ ៤០ឆ្នាំត្រូវបានធ្វើតេស្ត៍ទឹកមូត រកឃើញមានសារធាតុញៀន និងបញ្ជូនទៅអនុវត្តតាមនីតិវិធីច្បាប់៕

ដោយ៖ ប៉ៃ សុឃីម

មតិយោបល់

កំពុងផ្ទុកមតិយោបល់…