ខេត្តព្រះសីហនុ៖ ភ្ញៀវទេសចរចូលមកខេត្តព្រះសីហនុ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ សម្រាប់ថ្ងៃចូលឆ្នាំ ប្រពៃណី ចិន វៀណាម មានភ្ញៀវទេសចរផ្ទៃក្នុងសរុប៤៦.៤៧២នាក់ កើនឡើង២៤,៧៨% នេះបើតាមការឲ្យដឹងពីលោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ក្នុងនោះដែររួមមាន៖
• ភ្ញៀវជាតិ៤៣.៣០៤នាក់ កើនឡើង៣០,៧៩%
• ភ្ញៀវបរទេសសរុប៣.១៦៨នាក់ ថយចុះ ២៣,៣៤%
ក្នុងនោះភ្ញៀវតាមបណ្តាឆ្នេរ និងរមណីយ ដ្ឋាននានាសរុប ៤៤.៦៨៤នាក់ កើនឡើង២៥,២១% ក្នុងនោះ
• ភ្ញៀវជាតិ៤២.៣៥០នាក់ កើនឡើង៣១,៣១%
• ភ្ញៀវបរទេស២.៣៣៤នាក់ ថយចុះ៣២,០៥%
ដោយឡែក ភ្ញៀវចូលតាមព្រលានយន្ត ហោះអន្តរជាតិចំនួន០៤ជើង កើនឡើង០២ធៀបនឹងឆ្នាំមុន មានភ្ញៀវ សរុប ១៤៨នាក់ថយចុះ៣០,១៨% ក្នុងនោះ៖
. ភ្ញៀវជាតិ ០១នាក់ ថយចុះ៥០%
. ភ្ញៀវអន្តរជាតិ១៤៧នាក់ ថយចុះ៣០%
ចំពោះ ភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានាសរុប១.៦៤០នាក់ កើនឡើង២២,០២% ក្នុងនោះ
• ភ្ញៀវជាតិ៩៥៣នាក់ កើនឡើង១១,៣៣%
• ភ្ញៀវបរទេស៦៨៧នាក់ កើនឡើង៤០,៧៧%
ដោយ៖ ប៉ៃ សុឃីម
















