រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

រដ្ឋមន្រ្តីអប់រំកម្ពុជា៖ថៃទម្លាក់គ្រាប់៤គ្រាប់ចូលក្នុងទីធ្លាសាលាបឋមសិក្សាមនោរម្យ១+២ ស្រុកបន្ទាយអំពិល

សេចក្តីសង្ខេប

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហង់ ជួនណារ៉ុន បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែកក្កដា មានគ្រាប់ចំនួន៤គ្រាប់ធ្លាក់ចូលក្នុងទីធ្លាសាលាបឋមសិក្សាមនោរម្យ១ និងមនោរម្យ២ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហង់ ជួនណារ៉ុន បានឱ្យដឹងថា «ថ្ងៃទី២៥ កក្កដា មានគ្រាប់ ៤ គ្រាប់ធ្លាក់ចូលក្នុងទីធ្លាសាលាបឋមសិក្សាមនោរម្យ១+២ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ»។

សូមជម្រាបថា ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ គឺជាថ្ងៃទី២ ដែលកងទ័ពថៃបានបើកការបាញ់ប្រហារមកលើកងទ័ពកម្ពុជាមុន ខណៈការផ្ទុះអាវុធដំបូងចាប់ផ្តើមនៅព្រឹកថ្ងៃទី២៤ ខែកក្កដា នៅតាមបណ្តោយព្រំដែនកម្ពុជាថៃក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ។ ទន្ទឹមនឹងនេះ កងទ័ពឈ្លានពានថៃ បានពង្រីកភូមិសាស្រ្តនៃការវាយប្រហារទៅដល់ប្រាសាទតាក្របី តំបន់ភ្នំខ្មោច តំបន់មុំបី និងនៅតាមតំបន់ព្រំដែនកម្ពុជាផ្សេងៗទៀត៕

ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…