ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ

រដ្ឋមន្រ្តីក្រសួងសាធារណការ ទទួលជួប ក្រុមហ៊ុន Rizhao Port Group Co., LTD.!

KPS99TV

(ភ្នំពេញ)៖ នាព្រឹកទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអនុញ្ញាតឱ្យ លោក Zhou Tao អនុប្រធានគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន Rizhao Port Group Co., LTD. ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួង។

ជំនួបនេះមានគោលបំណងពិភាក្សាលើការពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍគម្រោងកំពង់ផែកំពត ពង្រឹងសមត្ថភាពសេវាកម្មកំពង់ផែក្នុងប្រទេសកម្ពុជា និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យភស្តុភារកម្មកំពង់ផែ និងសេវាកម្មខ្សែច្រវាក់ផ្គត់ផ្គង់៕

ដោយ៖ ធី លីថូ