រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កុមារខ្មែរនៅតាមព្រំដែនជាច្រើននាក់ បាត់បង់ទីជម្រក បាត់បង់ឱកាសសិក្សា ដោយសារការឈ្លានពានរបស់ថៃ

សេចក្តីសង្ខេប

ក្រសួងអប់រំបានឱ្យដឹងថា គិតត្រឹមម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ សាលារៀនចំនួន៥៣៦ ក្នុងក្រុង-ស្រុកចំនួន១៤ នៃខេត្តចំនួន៥ បានបិទទ្វារ ដោយប៉ះពាល់ដល់សិស្សានុសិស្ស និងគ្រូបង្រៀនសរុបចំនួន១៣ម៉ឺននាក់។

រូបភាពទាំងនេះ ត្រូវបានក្រសួងអប់រំ យុវជន និងកីឡាបង្ហាញពីសកម្មភាពជនភៀសសឹកកម្ពុជា ដែលធ្វើចាកចេញពីលំនៅឋានរបស់ខ្លួន ក្នុងនោះមានកុមារជាច្រើន បានធ្វើដំណើរតាមរយៈគោយន្ត និងម៉ូតូរម៉ក់ដែលមានដឹកឥវ៉ាន់សំពីងសំពោងមានទាំងឆ្នាំង ចាន និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃផ្សេង ដើម្បីស្វែងរកទីជម្រកបណ្តោះអាសន្ន ដោយសារតែឈ្លានពានរបស់កងទ័ពថៃមកលើទឹកដីកម្ពុជា។

យ៉ាងណាមិញ ក្រសួងអប់រំ អះអាងថា ត្រឹមម៉ោង១២ថ្ងៃត្រង់នេះ (ថ្ងៃទី២៦ ខែកក្ដដា ឆ្នាំ២០២៥) សាលាដែលបានបិទទ្វារមានចំនួន៥៣៦ ក្នុងក្រុងស្រុកចំនួន១៤ ខេត្តចំនួន៥ ដែលបានប៉ះពាល់ដល់សិស្សានុសិស្ស និងគ្រូបង្រៀនចំនួន១៣ម៉ឺននាក់៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

មតិយោបល់

កំពុងផ្ទុកមតិយោបល់…