រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ពលរដ្ឋខ្មែរជាង៤០០នាក់នៅប្រទេសនូវ៉ែលហ្សេឡង់ សម្តែងមតិនិងរិះគន់ការឈ្លានពានរបស់ប្រទេសថៃ មកលើអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា

សេចក្តីសង្ខេប

តាមសេចក្តីរាយការណ៍របស់ស្ថានីយ ប្រជាពលរដ្ឋខ្មែរជាង ៤០០ នាក់បានជួបជុំគ្នានៅទីលាន Aotea Square ក្នុងទីក្រុង Auckland នៅថ្ងៃទី២៧ ខែកក្កដា ដើម្បីបង្ហាញមតិអំពីជម្លោះតាមព្រំដែនកម្ពុជា–ថៃ។

ប្រជាពលរដ្ឋខ្មែរជាង៤០០នាក់ដែលកំពុងរស់នៅប្រទេសនូវ៉ែលហ្សេឡង់ បានប្រមូលផ្តុំគ្នានៅទីលាន Aotea Square ក្នុងកណ្តាលទីក្រុងអូក្លិន (Auckland) ដើម្បីសម្តែងមតិ និងរិះគន់ការឈ្លានពានរបស់ប្រទេសថៃ មកលើអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។ 

នៅក្នុងការសម្តែងមតិនោះផងដែរ ប្រជាពលរដ្ឋជាច្រើនបានរួបរួមសាមគ្គីគ្នាជាធ្លុងមួយក្នុងការបញ្ចេញមនសិការជាតិ និងឲ្យប្រទេសថៃបញ្ឈប់ការឈ្លានពានមកលើកម្ពុជា នាថ្ងៃទី២៧កក្កដានេះ៕

ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…