រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

ឯកឧត្តម ម៉ាង ស៊ីណេត៖ ខ្មែរជួយខ្មែរ ជួយគ្នាក្នុងគ្រាអាសន្ន ជាខឿនការពារជាតិប្រជាជននៅតែបន្ដ ដរាបណាការគំរាមកំហែងនៅតែមាន»

សេចក្តីសង្ខេប

អភិបាលខេត្តព្រះសីហនុ ឯកឧត្តម ម៉ាង ស៊ីណេត នៅព្រឹកថ្ងៃទី២៧ ខែកក្កដា បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងសប្បុរសជនដែលបានបរិច្ចាគថវិកា ស្បៀងអាហារ ថ្នាំសង្កូវ និងសម្ភារផ្សេងៗ ដើម្បីជួយគាំទ្រកងទ័ពនៅសមរភូមិមុខ និងប្រជាពលរដ្ឋដែលកំពុងជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព។

(ព្រះសីហនុ)៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៧ ខែកក្កដានេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះបងប្អូនប្រជាពលរដ្ឋ និងសប្បុរសជនទាំងអស់ ដែលបានចូលរួមចេញពីបេះដូងពិតៗ បរិច្ចាគអំណោយជាថវិកា ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ថ្នាំសង្កូវ និងសម្ភារប្រើប្រាស់ផ្សេងៗ ជួយគាំទ្រដល់វីរកងទ័ពខ្មែរនៅសមរភូមិមុខដែលកំពុងការពារបូរណភាពដែនដីខ្មែរ និងប្រជាពលរដ្ឋដែលកំពុងជម្លៀសខ្លួនទៅកាន់ទីទួលមានសុវត្ថិភាព។ ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា គឺជាកាយវិការនៃការរួបរួមសាមគ្គីគ្នាជាធ្លុងមួយ និងជាទឹកចិត្តស្នេហាជាតិដ៏ខ្លាំងក្លា ដើម្បីគាំទ្រទាំងផ្នែកស្មារតី កម្លាំងចិត្ត និងសម្ភារ ជូនវីរកងទ័ពយើងដែលកំពុងតស៊ូយ៉ាងស្វិតស្វាញនៅក្នុងសមរភូមិ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

មតិយោបល់

កំពុងផ្ទុកមតិយោបល់…