នៅព្រឹកថ្ងៃទី១១ ខែតុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានអមដំណើរដោយភរិយា លោកស្រី ពេជ្រ ចន្ទមុន្នី ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ចាកចេញដំណើរទៅធ្វើទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារនៅប្រទេសអាស៊ែបៃហ្សង់ តួកគី និងកាហ្សាក់ស្តង់។



យោងតាមព័ត៌មានដែលបានចេញផ្សាយ ដំណើរទស្សនកិច្ចនេះរបស់លោក ហ៊ុន ម៉ាណែត ក៏រួមបញ្ចូលការចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)។ ដំណើរទស្សនកិច្ចនេះគ្របដណ្តប់លើប្រទេសទាំងបី ដោយមានគោលបំណងធ្វើទស្សនកិច្ចផ្លូវការ និងផ្លាស់បូរការងារ។
រហូតមកដល់ពេលនេះ ភាគីកម្ពុជាមិនទាន់បានបង្ហាញនូវកម្មវិធីទស្សនកិច្ចលម្អិតរបស់លោក ហ៊ុន ម៉ាណែត នៅក្នុងប្រទេសនីមួយៗ ការរៀបចំជំនួបទ្វេភាគី និងប្រធានបទសហប្រតិបត្តិការនោះទេ។ កម្មវិធីទស្សនកិច្ច និងខ្លឹមសារនៃកិច្ចប្រជុំនឹងត្រូវបានចេញផ្សាយបន្ថែមទៀត។




