រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា

ព័ត៌មានសង្គម និងកិច្ចការសាធារណៈនៅទូទាំងប្រទេសកម្ពុជា។

ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ជាងពីរពាន់ ត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាបនិងចាប់ខ្លួនជនសង្ស័យ២នាក់

កងរាជអាវុធហត្ថរាជធានីភ្នំពេញបានបង្ក្រាបទីតាំងលក់ចែកចាយបារីអេឡិចត្រូនិកនៅបឹងកក់ទី២ ខណ្ឌទួលគោក កាលពីថ្ងៃទី៩ ខែមករា ដកហូតម៉ាស៊ីន៧៦៩ដើម និងក្បាលជក់១៩៣០ ព្រមទាំងឃាត់ម្ចាស់ទីតាំង២នាក់ បញ្ជូនទៅបញ្ជាការដ្ឋានដើម្បីចាត់ការតាមច្បាប់។

ឧបការីរដ្ឋមន្ត្រីការបរទេសអាម៉េរិក៖ប្រធានាធិបតី Trump បន្តយកចិត្តទុកដាក់ចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ

ក្នុងជំនួបជាមួយសម្តេច ហ៊ុន ម៉ាណែត នៅភ្នំពេញ ថ្ងៃទី១០ ខែមករា លោក DeSombre បានបញ្ជាក់ការគាំទ្ររបស់អាម៉េរិកចំពោះបទឈប់បាញ់ និងប្រកាសជំនួយដល់ជនភៀសសឹក ការដោះមីន និងការប្រឆាំងការឆបោកតាមបច្ចេកវិទ្យា។

កម្ពុជា និង អារ៉ាប៊ីសាអូឌីត ស្វាគមន៍សន្ទុះវិជ្ជមាននៃទំនាក់ទំនងទ្វេភាគី ពង្រីកពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជន

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានទទួលជួបឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតចប់អាណត្តិនៅថ្ងៃទី៨ មករា។ ភាគីទាំងពីរស្វាគមន៍ទំនាក់ទំនងវិជ្ជមាន ខណៈកម្ពុជាត្រៀមសហការជាមួយឯកអគ្គរាជទូតថ្មី។

ស៊ុន ចាន់ថុល ឆ្លើយតបរឿងបញ្ជូន Chen Zhi៖ កម្ពុជាមិនដើរលើខ្សែពួររវាងចិននិងអាមេរិកទេ

លោក ស៊ុន ចាន់ថុល បានថ្លែងក្នុងបទសម្ភាសន៍ថ្ងៃទី៨ មករាថា ការសម្រេចបញ្ជូន Chen Zhi ទៅចិនផ្អែកលើភស្តុតាងគ្រប់គ្រាន់ និងច្បាប់។ លោកសង្កត់ធ្ងន់ថា ការសម្រេចចិត្តរបស់កម្ពុជាផ្អែកលើផលប្រយោជន៍ជាតិ មិនមែនការជ្រើសរើសខាងណាមួយទេ។