រំលងទៅមាតិកាសំខាន់
ទូរទស្សន៍ខេត្តព្រះសីហនុ · គេហទំព័រផ្លូវការ
ចូល

កម្ពុជា

ព័ត៌មានសង្គម និងកិច្ចការសាធារណៈនៅទូទាំងប្រទេសកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន៖ «បើស្រឡាញ់ជាតិត្រូវទុកក្រដាសប្រាក់ដែលមានព្រះឆាយាល័ក្ខព្រះមហាក្សត្រ ក្នុងកាបូប»

សម្តេច ហ៊ុន សែន អំពាវនាវនៅថ្ងៃទី៨ តុលា ២០២៥ ឱ្យរក្សានិងប្រើប្រាស់ប្រាក់រៀល ប្តូរប្រាក់តាមអត្រាទីផ្សារ និងឈប់កំណត់ប្រាក់ឈ្នួលឬតម្លៃជាប្រាក់បាត។ សម្តេចក៏ស្នើឱ្យចាត់ការការលួចនាំទំនិញថៃចូល ខណៈព្រំដែននៅបិទ។

កម្ពុជាថាបានបណ្តេញអ្នកសង្ស័យពាក់ព័ន្ធឆបោកជាង៣ម៉ឺន៥ពាន់នាក់ ខណៈបទល្មើសប្តូរទៅទីតាំងតូចៗ

លោក ស សុខា ថា កម្ពុជាបានបណ្តេញជនបរទេសពាក់ព័ន្ធបទល្មើសអនឡាញជាង១ម៉ឺន៥ពាន់នាក់ក្នុងនីតិកាលទី៧ និងប្រមាណ២ម៉ឺន១ពាន់នាក់ក្នុងរដ្ឋាភិបាលមុន។ ការអនុវត្តច្បាប់បច្ចុប្បន្នផ្តោតលើទីតាំងតូចៗលាក់ខ្លួន និងកិច្ចសហការអន្តរជាតិ។

រដ្ឋមន្ត្រីទេសចរណ៍ជួបអ្នកផលិតមាតិកាបរទេស ដើម្បីជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជា

រដ្ឋមន្ត្រីទេសចរណ៍ ហួត ហាក់ បានជួបក្រុមអ្នកផលិតមាតិកាបរទេសដឹកនាំដោយ Jesse McCaul នៅថ្ងៃទី៧ តុលា ២០២៥ ដើម្បីពិភាក្សាកិច្ចសហការផ្សព្វផ្សាយកម្ពុជា និងសក្តានុពលទេសចរណ៍ ព្រមទាំងការចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ។

កម្ពុជាសោកស្តាយដែលអាជ្ញាធរថៃបណ្តោយឱ្យអំពើប្រមាថថ្នាក់ដឹកនាំកម្ពុជាកើតមានដោយសេរីក្នុងប្រទេសថៃ

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានថ្កោលទោសនាថ្ងៃទី៧ ខែតុលា ចំពោះការប្រមាថថ្នាក់ដឹកនាំកម្ពុជាដោយជនជាតិថៃមួយចំនួន និងសោកស្តាយដែលគ្មានវិធានការទប់ស្កាត់។ អ្នកនាំពាក្យបញ្ជាក់ថាថ្នាក់ដឹកនាំកម្ពុជាអំពាវនាវកុំឱ្យប្រមាថតប ឬរើសអើងពលរដ្ឋថៃ និងបន្តប្រកាន់ការដោះស្រាយដោយសន្តិវិធី។

អភិបាលភ្នំពេញណែនាំឱ្យបង្ក្រាបឆបោកអនឡាញ គ្រឿងញៀន និងទប់ស្កាត់ទឹកជំនន់

អភិបាលរាជធានីភ្នំពេញ ឃួង ស្រេង បានណែនាំក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី៧ ខែតុលា ឱ្យបង្កើនការបង្ក្រាបឆបោកអនឡាញ និងគ្រឿងញៀន ព្រមទាំងផ្តល់អាទិភាពដល់ការរំដោះទឹក និងទប់ទឹកជំនន់។ ខណ្ឌត្រូវត្រួតពិនិត្យសម្អាតប្រព័ន្ធទឹក ខណៈមន្ទីរសាធារណការត្រូវពិនិត្យផ្លូវ និងស្លាកសញ្ញាចរាចរណ៍។

សម្តេច ហ៊ុន សែន អំពាវនាវឱ្យពហិការផលិតផលថៃ និងប្រាក់បាត

ប្រធានព្រឹទ្ធសភា ហ៊ុន សែន អំពាវនាវឱ្យពលរដ្ឋដែលមិនពេញចិត្តថៃឈប់ទិញផលិតផលថៃ និងឈប់ប្រើប្រាក់បាតនៅកម្ពុជា តែមិនត្រូវប៉ះពាល់ផលប្រយោជន៍ក្រុមហ៊ុន ឬពលរដ្ឋថៃនៅកម្ពុជាទេ។ សម្តេចថាការប្រើផលិតផលក្នុងស្រុកអាចបង្កើតឱកាសសេដ្ឋកិច្ច និងរំឭកពលរដ្ឋព្រំដែនពីហានិភ័យកាន់ប្រាក់បាត។

ប្រទេសកម្ពុជានឹងទទួលនាវាចម្បាំងកងទ័ពជើងទឹកចំនួន២ប្រទេសក្នុងពេលតែមួយ គឺនាវាប្រទេសចិន និងនាវាចម្បាំងអូស្ត្រាលី

នាវាកងទ័ពជើងទឹកចិន និងអូស្ត្រាលីគ្រោងចូលកំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងខែតុលា។ HMAS Ballarat គ្រោងទស្សនកិច្ចថ្ងៃទី១០–១៣ ខណៈនាវាចិន PLAN 83 និង PLAN 988 គ្រោងចូលចតថ្ងៃទី១០–១៤ ខែតុលា ឆ្នាំ២០២៥។